ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង ១ពាន់នាក់
ភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥ ៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រ ជូន សិស្សថ្នាក់វិជ្ជា ជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស ។
សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្ស ដែល ទទួល សញ្ញាបត្រនាព្រឹកថ្ងៃនេះ មានចំនួនសរុប ១,១៥៧អង្គ/នាក់ មាននារី ៦៩១នាក់ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២១-២០២២ និងឆ្នាំ សិក្សា២០២២-២០២៣ កន្លងមកនេះ។ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ និង សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិតចំនួន ១៩នាក់ នារី ១៤នាក់ផងដែរ។
សាកលវិទ្យាល័យធនធានមនុស្ស ជាគ្រឹះស្ថានអប់រំឯកជនមួយ ដែល បាន បំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការចូលរួមចំណែកកសាងធនធាន មនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់ កម្រិត ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោល នយោបាយ របស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីនយោបាយ របស់រាជ រដ្ឋាភិ បាល។ ជានិច្ចកាលសាកលវិទ្យាល័យ បានផ្តល់អាទិភាពលើការអភិវឌ្ឍ ធន ធាន មនុស្ស ប្រកបដោយសមត្ថភាព និងគុណភាព ស្របតាមគោលដៅ អភិ វឌ្ឍន៍ ប្រកបដោយចីរភាព និងទស្សនវិស័យ អភិវឌ្ឍន៍កម្ពុជាទៅជាប្រទេស មាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ ក៏ដូចជាទស្សនវិស័យ កម្ពុជាឆ្នាំ២០៥០។
សាកលវិទ្យាល័យធនធានមនុស្សបានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង និងលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈ គ្រប់ កម្រិត ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ជ ទីផ្សារការងារ និងយុគ្គសម័យឌីជីថល។ ជាមួយគ្នានេះ ដើម្បីធានាដល់ការ អនុវត្ត យន្តការពង្រឹង និងពង្រីកគុណភាពអប់រំបណ្តុះបណ្តាល និងទិសដៅ អភិវឌ្ឍរបស់ខ្លួននោះ សាកលវិទ្យាល័យបានធ្វើកំណែទម្រង់ទាំងផ្នែក ទន់ និងផ្នែករឹង ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធអភិបាលកិច្ច ប្រព័ន្ធគ្រប់ គ្រង ដំណើរការបណ្តុះបណ្តាល និងបច្ចេកទេស សិក្សា អភិវឌ្ឍកម្មវិធីសិក្សា ស្រប តាមក្របខណ្ឌគុណវឌ្ឍិជាតិ និងពង្រឹងប្រព័ន្ធធានាគុណភាពអប់រំ ផ្ទៃក្នុង ឱ្យស្របតាមស្តង់ដាគុណភាពអប់រំដែលបានកំណត់។
ការខិតខំប្រឹងប្រែងកំណែទម្រង់ និងអភិវឌ្ឍគុណភាពបណ្តុះបណ្តាលប្រកប ដោយឆន្ទៈ ស្មារតីទទួលខុសត្រូវ និងឆ្លងកាត់បទពិសោធ ២៦ឆ្នាំ កន្លងមក សាកលវិទ្យាល័យបានអភិវឌ្ឍខ្លួន ពីអង្គការវិទ្យាស្ថានអភិវឌ្ឍន៍ ធនធាន មនុស្ស ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៨ និងសម្រេចបានសមិទ្ធផលយ៉ាង ធំធេងជាបន្តបន្ទាប់គួរជាទីមោទនៈ ជាពិសេសទទួលបានការទទួល ស្គាល់ គុណភាពអប់រំ ពេញសិទ្ធ ពីគណៈកម្មាធិការទទួលស្គាល់ គុណភាព អប់រំ នៃកម្ពុជា។
បច្ចុប្បន្នសាកលវិទ្យាល័យធនធានមនុស្ស មានក្រុមប្រឹក្សាភិបាល គណៈ គ្រប់ គ្រង បុគ្គលិក និងសាស្ត្រាចារ្យ ចំនួន ៤២៩នាក់ នារី ១៣៥នាក់ សិស្សថ្នាក់ វិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សា ចំនួន ៣,៤៥២នាក់ នារី ១,៩៧៥នាក់។
ចំពោះ លទ្ធផលនៃការបណ្ដុះបណ្ដាល គិតចាប់ពីឆ្នាំសិក្សា១៩៩៨-១៩៩៩ មក ដល់ឆ្នាំសិក្សា២០២២-២០២៣កន្លងមកនេះ សិស្សថ្នាក់វិជ្ជាជីវៈ និង និស្សិត គ្រប់កម្រិត ដែលបានបញ្ចប់ការសិក្សាសរុបចំនួន ៤២,៤៩៨នាក់ នារី ១៥,០៦០នាក់ ក្នុងនោះគិតទាំងសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យ លាភី ដែលត្រូវទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រនាឱកាសនេះផងដែរ។
យោងតាមលទ្ធផលស្ទង់មតិបានបង្ហាញថា សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត ជ័យលាភីដែលបានបញ្ចប់ការសិក្សា អ្នកមានការងារធ្វើស្មើនឹង ៩២,៤៨ភាគរយ ក្នុងនោះថ្នាក់វិជ្ជាជីវៈស្មើ ៩០ភាគរយ ថ្នាក់បរិញ្ញាបត្ររងស្មើ ៩១,៣០ភាគរយ ថ្នាក់បរិញ្ញាបត្រស្មើ ៩៣,០៣ភាគរយ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្មើ៩៧,៧៣ភាគរយ៕