ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការវាយប្រហាររបស់អ៊ីស្រាអែល នៅហ្គាហ្សា សម្លាប់អ្នកកាសែត ៥នាក់

24

ហ្គាហ្សា៖អាជ្ញាធរហ្គាហ្សាបានអះអាងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់អ្នកកាសែតប៉ាឡេស្ទីន ៥ នាក់ នៅខាងក្រៅមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែកងទ័ពអ៊ីស្រាអែលបានអះអាងថា ខ្លួនបានវាយប្រហារលើរថយន្តដែលដឹកពួកសកម្មប្រយុទ្ធជីហាតអ៊ីស្លាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមគ្រូពេទ្យបានបញ្ជាក់ថា អ្នកកាសែតទាំង ៥ នាក់ ស្ថិតក្នុងចំណោមមនុស្សយ៉ាងហោចណាស់ ២១ នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅទូទាំងតំបន់ប៉ាឡេស្ទីន មុនពេលថ្ងៃរះ ខណៈដែលក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ បន្ទាប់ពីការប្រយុទ្ធគ្នាជាង ១៤ ខែ។
សហភាពអ្នកកាសែតប៉ាឡេស្ទីន បានថ្កោលទោសការវាយប្រហារនេះ និងបានអះអាងថា អ្នកកាសែតប៉ាឡេស្ទីនជាង ១៩០ នាក់ ត្រូវបានសម្លាប់ដោយការបាញ់របស់អ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២៣។
យោធា អ៊ីស្រាអែល បាន អះអាង ថា ខ្លួន បាន ធ្វើ ការ វាយ ប្រហារ យ៉ាង ជាក់លាក់ លើ រថយន្ត ដែល មាន សមាជិក ភេរវជន ជីហាត អ៊ីស្លាម នៅ ខាង ក្នុង តំបន់ Nuseirat។ អ៊ីស្រាអែល តែងតែបាន បដិសេធ ចំពោះ ការ កំណត់ គោលដៅ លើ អ្នក កាសែត ហើយ អះអាងថា ខ្លួន ចាត់ វិធានការ ដើម្បី ចៀសវាង ការ វាយ ប្រហារ លើ ជន ស៊ីវិល៕

អត្ថបទដែលជាប់ទាក់ទង