អនុរដ្ឋមន្ត្រីការបរទេសវៀតណាមកោតសរសើរពីការរីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ
ភ្នំពេញ៖ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានទទួលជួបសំណេះសំណាលសួរសុខទុក្ខពីសំណាលជាមួយលោកជំ ទាវ ឡេ ធីធូហាំង អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនៅរសៀលថ្ងៃទី២៧ធ្នូ ២០២៤នេះនៅសាលារាជធានីភ្នំពេញ។
លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានបញ្ជាក់ថា៖ក្នុងពេលមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងដោយសាររាជធានីភ្នំពេញ មានសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាង គណៈប្រតិភូ ក៏បានចូលមកសួរសុខទុក្ខ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយភាគីទាំងពីរបានពិភាក្សាគ្នាអំពីការអភិវឌ្ឍនៃប្រទេសទាំងពីរជារួម និងររាងទីក្រុងសម្ព័ន្ធមេត្រីភាពមានរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាងនិយាយដោយឡែក ។
លោកជំទាវបានសម្តែងនូវអំណអរគុណ ចំពោះឯកឧត្តមអភិបាលរាជធានីភ្នំពេញនិងថ្នាក់ដឹកនាំ នៃរដ្ឋបាលរាជធានីភ្នំពេញ ចំពោះការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកជំទាវ។
ក្នុងជំនួនោះលោកជំទាវបានថ្លែងការកោតសរសើរពីការរីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្ទាល់ពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើឲ្យិរាជធានីភ្នំពេញមានអភិវឌ្ឍន៏ រីកចំរើនគួរអោយកត់សំគាល់។
លោកជំទាវបាននាំយកការសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាមគ្រប់ជាន់ថ្នាក់និងអភិបាលក្រុងសម្ព័ន្ធភាពទាំង៣ជូនចំពោះឯកឧត្តមឃួង ស្រេង និងថ្នាក់ដឹកនាំ រដ្ឋបាលរាជធានីភ្នំពេញពិសេសជូនពរក្នុងឧិកាសថ្ងៃឆ្លងឆ្នាំសាកល ឆ្នាំ២០២៥ខាងមុខនេះ។
ក្នុងនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងអំណគុណលោកជំទាវនិងគណៈប្រតិភូបានអញ្ជើញមកសួរសុខទុក្ខឯកឧត្ដមហើយក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខ ទៅកាន់ថ្នាក់ដឹកនាំវៀតណាមនិងអភិបាលក្រុងសម្ព័ន្ធមេត្រីភាព បណ្តាទីក្រុងទាំង៣ ជាមួយរាជធានីភ្នំពេញ តាមរយៈគណៈប្រតិភូវិញផងដែរ ។
ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថា៖ជាមួយគ្នានោះ ភាគីទាំងពីរ ក៏បានធ្វើការផ្លាស់ប្តូរគ្នា ពីការអភិវឌ្ឍ នៃទីក្រុងនៃប្រទេសទាំងពីរផងដែរ៕