លោក ហ៊ាង ថារ៉េត និងក្រុមគ្រួសារ ផ្តល់គ្រឿងឧបភោបបរិភោគ ដល់ពលរដ្ឋមានជីវភាពខ្វះខាត និងអញ្ជើញពិសារ អាហារសាមគ្គី ដោយក្តីរីករាយ
ភ្នំពេញ ៖ ក្នុងឱកាស ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ លោក វរសេនីយ៌ឯកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ព្រមទាំងក្រុមគ្រួសារ បាននិមន្តព្រះសង្ឃ សូត្រមន្ត លើករាសី សុំពរជ័យ សិរីសួស្តី និងសុំក្តីសុខ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនោះផងដែរ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ព្រមទាំងក្រុមគ្រួសារ ក៏បានផ្តល់ជាគ្រឿងឧបភោបបរិភោគ ដល់ពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន១៨គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី និង ភេសជ្ជៈ រួមទាំងថវិកា មួយចំនួនទៀតផងដែរ។
បន្ទាប់ពីប្រគល់ជូននូវអំណោយរួចមក លោក ហ៊ាង ថារ៉េត ព្រមទាំងក្រុមគ្រួសារ ក៏បានអញ្ជើញពលរដ្ឋ ទាំង១៨គ្រួសារ ពិសារ អាហារសាមគ្គី ដោយក្តីរីករាយ មុនត្រឡប់ទៅផ្ទះវិញ។
ក្រោយពីរៀបចំពិធីរួចរាល់ លោកវរសេនីយ៌ឯក ហ៊ាង ថារ៉េត ព្រមទាំងក្រុមគ្រួសារ ក៏បានព្រលែងសត្វចាប ដើម្បីសុំសេចក្តីសុខផងដែរ៕