ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ថ្លែងសារ ឆ្នាំថ្មី២០២៥ថា៖៖ការបង្រួបបង្រួម ចិនជាមួយ តៃវ៉ាន់ គឺជារឿងដែលមិនអាចចៀសផុត
ក្រុងប៉េកាំង៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងសារជូនពរឆ្នាំថ្មី ឆ្នាំ ២០២៥ កាលពីថ្ងៃអង្គារ បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា គ្មាននរណាម្នាក់អាចបញ្ឈប់ «និន្នាការប្រវត្តិសាស្ត្រ» នៃ «ការបង្រួបបង្រួម» របស់ចិនជាមួយតៃវ៉ាន់បានឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
លោក ស៊ី បានថ្លែងថា «ពួកយើងជាជនជាតិចិននៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ជាកម្មសិទ្ធិរបស់គ្រួសារតែមួយ។ គ្មាននរណាម្នាក់អាចផ្តាច់ចំណងមិត្តភាពរវាងពួកយើងបានទេ»។
លោកបានសង្កត់ធ្ងន់បន្ថែមថា ប្រទេសចិននឹងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» ដើម្បីធានាបាននូវភាពរុងរឿង និងស្ថិរភាពយូរអង្វែងនៅក្នុងទីក្រុងហុងកុង និងម៉ាកាវ៕