ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈសម្បត្តិ គ្រប់គ្រាន់ទាំងរូបភាព សោភ័ណ្ឌភាពរួចជាស្រេចដើម្បីទទួលអំណរសាទរទិវាជ័យជំនៈ៧មករាលើកទី៤៦

44

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំអនុវត្តផ្ទាល់ពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចាត់ចែងផ្នែកជំនាញពាក់ព័ន្ធរៀបចំប៉ាណូ ដែលរំលេចនៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ត្រូវបានរៀបចំឡើងរួចរាល់ នៅតាមដងផ្លូវសាធារណៈ នៅលើស្ពាន ស្ពានអាកាសនិងនៅតាមបណ្តាសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ ខណៈបុណ្យជាតិជាប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជាមួយនេះ បាននិងកំពុងខិតជិតមកដល់។
បុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) គ្រោងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី០៧ មករាឆ្នាំ២០២៥ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ក្នុងខណ្ឌចំកាមនដោយមានសមាជិកចូលរួមជាង២ម៉ឺននាក់។
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ក្នុងកម្មវិធីបុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករានេះ កាលពីថ្ងៃទី៣១ធ្នូនេះកន្លងទៅឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងមានសមត្ថកិច្ច ទាំងអស់សំដៅធ្វើយ៉ាងណាឱ្យពិធីនេះដំណើរការទៅដោយរលូននិងជោគជ័យ។ ដោយឯកឧត្ដមឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ ១៤ សង្កាត់ ទាំង១០៥ បំផុសប្រជាពលរដ្ឋឲ្យចងឬលើកទង់ជាតិនៅមុខផ្ទះរបស់ខ្លួនជាមួយនឹងការសំអាតអនាម័យបរិស្ថានឲ្យបានស្អាត។
ចំណែកកងកម្លាំងទាំងអស់ ត្រូវគិតពីចំណុចខ្ពស់ ចាប់ពីថ្ងៃនេះតទៅ។
ខណះពេលប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសត្រៀមខ្លួនរួចជាស្រេចទទួលអបអរសាទរទិវាជាតិ៧មករាក្នុងន័យចូលរួមអបអរសាទរទិវាបុណ្យជាតិ៧មករា ថ្ងៃជ័យជំនៈលើរបបប្រល័យពូជសាសន៏ប៉ុល ពត រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈសម្បត្តិ គ្រប់គ្រាន់និងរួចជាស្រេចដើម្បីទទួលអំណរសាទរទិវាជ័យជំនៈ៧មករាលើកទី៤៦នេះ។
ថ្ងៃរំដោះ ៧មករា ១៩៧៩បានក្លាយជាបុណ្យជាតិសំរាប់ប្រជាជាតិខ្មែរទូទាំងប្រទេស ជាថ្ងៃផ្តល់កំ ណើតទី២ដល់ប្រជាជនកម្ពុជាដែលបានរំលឹកដល់ប្រជាជនកម្ពុជាមិនអាចបំភ្លេច បានពីសោកនាកម្មក្នុងរបបប្រល័យពូជសាសន៏ខ្មែរក្រហម៣ឆ្នាំ៨ខែ និង២០ថ្ងៃ ដែលបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង៣លាននាក់ និងបន្សល់ទុក ក្មេងកំព្រា ស្ត្រីមេម៉ាយ អ្នកមានជំងឺប្រចាំកាយរហូតដល់សព្វថ្ងៃ។បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលជាស្ថាបនិកនៃឯកនយោបាយឈ្នះ ឈ្នះ បានធ្វើឱ្យកម្ពុជា ទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍពេញលេញជាលើកដំបូងក្នុងរយះពេលប្រមាណ៥០០ឆ្នាំកន្លងទៅនិងមានការបន្តពូនជ្រុំសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជាដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។រដ្ឋបាលរាជធានីភ្នំពេញក្រៅពីការកែលម្អរសោភណ្ឌភាពទីក្រុង ពិសេសការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈដើម្បីចូលរួមអបអរសាទរទិវាបុណ្យជាតិ៧មករាដោយលើកកំពស់កិត្យានុភាព និងកិត្តិយសជាតិឲ្យសក្ត័សមជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា។ដោយឡែកសមិទ្ធិផល និងស្នាដៃខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញសម្រេចបាននាពេលកន្លងមក ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៏សេដ្ឋ  កិច្ចសង្គមឲ្យិមានការរីកចំរើនយ៉ាងឆាប់រហ័សក្រោមម្លប់សន្តិភាព ដែលធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានសក្កានុពលប្រកួតប្រជែង និងអភិវឌ្ឍន៏ឈានឡើង  លើគ្រប់វិស័យ៕

អត្ថបទដែលជាប់ទាក់ទង