ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាមន្ត្រី គុយ សុផល និងអភិបាល រាជធានីភ្នំពេញអញ្ជើញចុះពិនិត្យទីតាំង ព្រះ រាជពិធីច្រត់ព្រះនង្គ័ល មានទីតាំងនៅលើកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ

18

ភ្នំពេញ៖ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ គ្រោងនឹងធ្វើឡើង នាខែឧសភាឆ្នាំ២០២៥ នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញលើផ្ទៃដីជាងមួយហិកតា។
ដើម្បីត្រៀមកន្លែងរៀបចំព្រះរាជពិធីនេះ នារសៀលថ្ងៃទី១៣មករានេះ ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បាន អមដំណើរ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដឹកនាំ មន្ត្រី ជំនាញ ពាក់ព័ន្ធមួយបានអញ្ជើញចុះ ពិនិត្យ ទីតាំង ព្រះ រាជពិធី ច្រត់ព្រះនង្គ័លដែលមានទីតាំងនៅលើកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ក្នុងឱកាសនោះក្រុមការងារបានវាស់វែងទីតាំងលើផ្ទៃដីប្រមាណជាងមួយហិកតា នៅជាប់ខាងត្បូង ឈាងខាងកើតស្ពានកោះនរា ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្នុងទំហំដីនេះសម្តេចមហាមន្ត្រី គុយ សុផល ក៏ដូចជាឯកឧត្ដមឃួង ស្រេង បានណែនាំឱ្យផ្នែកជំនាញរុះរើរោងនិងតង់លក់អាហារចេញនិងណែនាំអោយដាំស្មៅក្នុងទីតាំងនេះអោយបានស្រស់ស្អាតផងដែរ។
គួរបញ្ជាក់ថា៖ ព្រះរាជពិធី ច្រត់ព្រះនង្គ័លកម្ពុជាគឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិមួយ ដែលប្រារព្ធឡើងនៅថ្ងៃ ៤រោច រៀងរាល់ខែ ពិសាខ ត្រូវនិងខែ (ឧសភា) ដែលកំណត់តាម ប្រតិទិនព្រះពុទ្ធសាសនា តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យចាប់ផ្ដើមនូវរដូវដាំដុះ ដែលស្ថាប័នព្រះបរមរាជវាំង និង រៀបចំឱ្យមានកិច្ចភ្ជួរព្រះស្រែដើម្បីជានិមិត្តរូប ក្នុងការចាប់ផ្ដើមរបរកសិកម្ម ៕

អត្ថបទដែលជាប់ទាក់ទង