លោកស្រីដោ សម្ផស្ស ៖នាំយកថវិកាសម្តេចធិបតីនិងលោកជំទាវបណ្ឌិត ទៅជូនលោកតា ម៉ែន សុខ អាយុ ៨២ឆ្នាំ ជាអ្នកប្រកបរបរធាក់ស៊ីក្លូ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង
ភ្នំពេញ៖រសៀលថ្ងៃអាទិត្យទី១៩ ខែមករា ២០២៥នេះ ដោយទទួលបានការចាត់តាំងពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ និងជាប្រធានមូលនិធិត្រីចក្រយានយន្តកម្ពុជា (មូលនិធិសុីក្លូ) លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិបាននាំយកថវិការបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ទៅជូនលោកតា ម៉ែន សុខ អាយុ ៨២ឆ្នាំ ជាអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោកស្រីដោ សម្ផស្ស នាថ្ងៃអាទិត្យទី១៩មករា២០២៥នេះ។លោកស្រីសរសេរទៀតថា៖ជាមួយគ្នានេះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យជំនាញជួយពិនិត្យ ព្យាបាលជូនលោកតាដោយយកចិត្តទុកដាក់ និងជូនពរលោកតាឆាប់បានជាសះស្បើយ។ ដោយសារលោកតាជាសមាជិករបស់មូលនិធិ លោកតាមានបណ្ណសមធម៌សុខភាព ដូចនេះគាត់ទទួលបានការមេីលថែដោយមិនបាច់បង់ថ្លៃ៕