ព្រឹកនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌល អតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង
ភ្នំពេញ៖នៅថ្ងៃទី២០ ខែមករា នេះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យ ប្រើ ប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យ ដំណាក់ ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
មណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ជាដីសម្ប ទាន សង្គមកិច្ច ត្រូវបានផ្តួចផ្តើមរៀបចំ និងបង្កើតឡើងប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ និងឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា។ នៅអំឡុងឆ្នាំ២០២០ រដ្ឋបាលខេត្តពោធិ៍សាត់ ដែល មានឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន ជាអភិបាលខេត្តនាពេលនោះ និងឯកឧត្ដមកិត្តិ សង្គ ហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស បានរៀបចំ ត្រួស ត្រាយ និងបែងចែកដីលំនៅឋាន និងដីកសិកម្មជូនអតីតយុទ្ធជន ទាំង ៦២៨គ្រួសារ ដោយ ១គ្រួសារទទួលបានដីទំហំ ១០,៥០០ម៉ែត្រការ៉េ។
ដោយសារពេលនោះ នៅតំបន់នេះមានការរំលោភទន្ទ្រានពីជនខិលខូច មួយ ចំនួន រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចចាត់តាំងឧត្ដមសេនីយ៍ឯក ប៉ែន ណាវណ្ណ ដែលពេលនោះជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ដឹកនាំ គ្រប់គ្រងរហូតតំបន់នេះមានសុវត្ថិភាពដីធ្លី។ ដោយពិនិត្យឃើញពីការលំបាក របស់ អតីតយុទ្ធជនគ្មានផ្ទះក្នុងការស្នាក់នៅ ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម ទទួល បន្ទុកបេសកកម្មពិសេស ក៏បានស្នើសុំផ្ទះពីកាកបាទក្រហមកម្ពុជា ដែល មានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ហើយសម្ដេចកិត្តិ ព្រឹទ្ធ បណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចផ្ដល់ផ្ទះទំហំ ៧ម៉ែត្រ គុណ ៥ម៉ែត្រ មានថែមដំបូលខាងក្រោយ និងបន្ទប់ទឹកសម្រាប់អតីតយុទ្ធជន ទាំងអស់ចំនួន ៦២៨ខ្នង ដែលបានបញ្ចប់ការសាងសង់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានប្រគល់ជាលើកចុងក្រោយនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ រួមទាំងការឈូសឆាយ និងភ្ជួរដីដើម្បីដាំដំណាំលើដីដ៏មានជីវជាតិល្អ ខួង អណ្តូង ទឹកតាមផ្ទះចំនួន ២៦១អណ្ដូង ក្នុងនោះកាកបាទក្រហមកម្ពុជាចំនួន ១៩០អណ្តូង និងលោកជំទាវ ហ៊ុន ម៉ាណា ចំនួន ៧១អណ្តូង, ផ្ដល់ពាងទឹក គ្រប់ ខ្នងផ្ទះ, រៀបចំដាំបង្គោលរបងតាម ដីឡូតិ៍នីមួយៗ, ដំឡើងអំពូលសូឡា, តបណ្ដាញអគ្គិសនីស្ថាបនាផ្លូវ, សាងសង់សាលារៀន, សាងសង់មណ្ឌលសុខ ភាព និងផ្ដល់ពូជសត្វ ពូជត្រី និងពូជដំណាំជាច្រើនមុខផងដែរ។
ក្នុងគោលដៅរៀបចំភូមិនេះឱ្យក្លាយទៅជាភូមិគំរូ សម្រេចបាននូវ អនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមាតាមនុស្សធម៌នោះ បច្ចុប្បន្ននេះ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា និងឯកឧត្ដម កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត បានរៀបចំដាក់ បង្គោល ភ្លើងសូឡានៅមណ្ឌលសុខភាព, សាលារៀន, និងផ្លូវ សំខាន់ៗចំនួន ២០០ ដើម, ដំឡើងប៉ាណូរូបថ្នាក់ដឹកនាំនៅទីតាំងសំខាន់ៗចំនួន ៣៤ផ្ទាំង, កែ លម្អ អាងស្តុកទឹកស្អាត, ដាំដើមឈើ និងរៀបចំសួនច្បារ, ផ្តល់សម្ភារៈ ថវិកា និងឧបត្ថម្ភគាំទ្រគ្រឿង បរិភោគដល់បុគ្គលិកមណ្ឌលសុខភាព គ្រូបង្រៀន និង មន្ត្រីភូមិបណ្តោះអាសន្ន, ផ្ដល់ស្បៀង សម្ភារៈ និងថវិកាដល់គ្រួសារអតីត យុទ្ធ ជនទាំងអស់បំផុស និងណែនាំសកម្មភាពចងសម្ព័ន្ធមេត្រីភាពរវាង មន្ទីរ អង្គភាពរបស់ខេត្ត ជាមួយគ្រួសារអតីតយុទ្ធជនទាំងអស់ ជាពិសេសតែងតែ ចុះសួរសុខទុក្ខពេលបុណ្យទានម្តងៗ និងឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ដើម្បី កាន់ តែផ្សារភ្ជាប់មនោសញ្ចេតនា ទៅវិញទៅមកជាមួយអតីតយុទ្ធជន។
ទន្ទឹមនេះ រៀបចំបង្កើតភូមិទៅជាភូមិផ្លូវការ, បង្កើតវត្ត និងសាងសង់សាលា ឆាន់ កុដិ ដើម្បីជាកន្លែងសម្រាប់គោរពបូជាតាមប្រពៃណីព្រះពុទ្ធសាសនា ដែល បច្ចុប្បន្នមានព្រះសង្ឃគង់នៅចំនួន ៥អង្គ និងអាចារ្យ គណៈកម្មកា រ ចំនួន ៧នាក់។ ជាមួយគ្នានេះ កំពុងសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងកងវិស្វកម្មសម្តេចតេជោជួសជុលផ្លូវបានចំនួន ៧ខ្សែ រួមនឹងសំណង់ សិល្ប កា និងផ្លូវចំនួន ៧ខ្សែទៀតប្រវែង ២៧,៤គីឡូម៉ែត្រត្រូវរៀបចំផែនការ ស្នើសុំសាង់សង់បន្ត។
សមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាព្រឹកថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា រួមមាន៖ សាលាប៊ុនរ៉ានីសែនជ័យដំណាក់ ទ្រយឹង មានអគារសិក្សា ១ខ្នង ២ជាន់ ១២បន្ទប់ ទីចាត់ការ ១ខ្នង ៤បន្ទប់, អគារស្នាក់នៅ ១ខ្នង ២ជាន់ ២០បន្ទប់ សាងសង់លើផ្ទៃដីទំហំ ៦៣,០០០ម៉ែត្រការ៉េ មានរបង ព័ទ្ធ ជុំវិញ។ នៅមណ្ឌលសុខភាពប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង មានអគារ សង្គ្រោះបឋម និងជំងឺទូទៅ ១ខ្នង ១៤បន្ទប់, អគារសម្ភព និងរោគស្រ្តី ១ខ្នង ៨បន្ទប់ និងអគារ ស្នាក់នៅ ១ខ្នង ២ជាន់ ២០បន្ទប់ សាងសង់លើផ្ទៃដីទំហំ ៦៣.០០០ ម៉ែត្រការ៉េ មានរបងព័ទ្ធជុំវិញ និងសមិទ្ធផលផ្សេងៗទៀត៕