ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្តម ម៉ប់ សារិន ផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ក្នុងឱកាសខួបកំណើត
ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញបានផ្ញើសារលិខិត ជូនពរ លោក ជំទាវ បណ្ឌិត ពេជ ចន្ទ មុ នី្ន ហ៊ុន ម៉ា ណែ ត អគ្គស្នងការ សមាគម កាយឫទ្ធិ នារីកម្ពុជា ក្នុង ឱកាស ខួបកំណើត ដែល នឹងប្រព្រឹត្ត ទៅ នៅ ថ្ងៃ ពុធ ៩ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព . ស .២៥៦៨ ត្រូវ នឹង ថ្ងៃ ទី ២២ ខែមករា ឆ្នាំ ២០២៥ នេះ ។
ក្នុងអភិមង្គលដ៏ វិសេសវិសាល នេះ យើងខ្ញុំ ទាំងអស់ គ្នា សូម គោរព សម្តែង នូវ កតញ្ញូតាធម៌ ដ៏ ជ្រាលជ្រៅ ជូន ចំពោះ លោក ជំទាវ បណ្ឌិត ដែល ជា កុលធីតា ខ្មែរ ដ៏ ឆ្នើម មួយ រូប បាន លះបង់ កម្លាំងកាយ ចិត្ត និង ប្រាជ្ញា ស្មារតី បំពេញ តួនាទី ដ៏ ឧត្តុង្គឧត្តម ដឹកនាំ សមាគម កាយឫទ្ធិ នារី កម្ពុជា ឱ្យ សម្រេច បាន នូវ សមិទ្ធផលជា ច្រើន ជា ពិសេស ការ បំពេញនូវ បេសកកម្ម មនុស្សធម៌ កិច្ចការ សង្គម លើកកម្ពស់ សិទ្ធិ នារី និង ការ ចូលរួម របស់ ស្ត្រី ប្រកបដោយ ប្រសិទ្ធភាព ស្រប តាម បុព្វហេតុ រួម គឺ “ កម្លាំង ស្ម័គ្រចិត្ត ដើម្បី កុមារី និង យុវតី កម្ពុជា “ និង ក្រប ខណ្ឌ គោលនយោបាយ ក្នុង ការ លើកកម្ពស់ សមភាព យេ ន ឌ័ រ ។
យើងខ្ញុំ ទាំងអស់ គ្នា សូម បួងសួង ដល់ គុណបុណ្យ ព្រះ រតនត្រ័យ កែវ ទាំង បី វត្ថុ ស័ក្តិសិទ្ធិ ទាំងឡាយ ក្នុង លោក ទេវតា ថែរក្សា ទឹកដី នៃ ព្រះរាជាណាចក្រ កម្ពុជា សូម ជួយ ប្រសិទ្ធពរ ជ័យ បវរ សួស្តី សិរី មង្គល វិបុល សុខ មហាប្រសើរ គ្រប់ ប្រការ ជូន លោក ជំទាវ បណ្ឌិត ឧត្តម ភរិយា ដ៏ ឧត្តុង្គឧត្តម របស់ សម្ដេច មហា បវរ ធិ បតី ប៊ុ ន ម៉ា ណែ ត នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង ក្រុម គ្រួសារ ជាទី ស្រឡាញ់ សូម បាន សមប្រកប នូវ ពុទ្ធ ពរ ទាំង បួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជា និច្ច និរន្តរ៍ កុំបី ឃ្លៀងឃ្លាត ឡើយ ៕