ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល១១ខែ កម្ពុជាទទួលចំណូល១០៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ហើយបរិច្ចាគ៤,៦លានដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា

76


សៀមរាប៖នៅរយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំនួន ១០៤,៥២៧,៥៣១ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង៩.២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបានផ្សពផ្សាយនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨នេះ។

នៅក្នុងរបាយការណ៍បានបញ្ជាក់ថា នៅរយៈពេល១១ខែដូចគ្នានេះ ភ្ញៀវទេសចរបរទេសចំនួន ២.៣២៣.១៦៨នាក់ បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង ៦,០៩ភាគរយ។

ចំណូលដែលទទួលបាន១០៤លានដុល្លារនេះ រាជរដ្ឋាភិបាលបរិច្ចាគចំនួន ៤.៦៤៦.៣៣៦ដុល្លារ ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ៕

អត្ថបទដែលជាប់ទាក់ទង