ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាជនស្វាគមន៍ជនជាតិចិន បែកមុខហូរឈាម ក្រោយពេលកាប់នគរបាលម្នាក់របួសដៃ

50

ភ្នំពេញ ៖ បុរសជនជាតិចិនទំនើងម្នាក់ បានបង្កអំពើហិង្សាអុកឡុកក្នុងក្រុងភ្នំពេញ ដោយដែលបានយកកាំបិតប៉័ងតោ កាប់លើមន្រ្តីនគរបាលម្នាក់ ​ចំដៃខាងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ជនជាតិចិន​រូបនោះ ត្រូវបានគេ ដាក់ការសង្ស័យថា បែកថ្នាំញៀន ។

ហេតុការណ៍នេះ​ កើតឡើងកាលពីម៉ោង២រសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅ​​តាម បណ្ដោយផ្លូវ​លេខ​៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មហាជនបាននិយាយថា មិនមែនថតកុនទេ កណ្តាលទីក្រុងភ្នំពេញ មាន​ករណី​ជន​ជាតិ​ចិន​ម្នាក់ បែកថ្នាំ បាន​កាន់​កាំបិត​ប៉័ងតោ​ដេញកាប់​សមត្ថកិច្ច និង​ស្ត្រី​ចំណាស់​ម្នាក់ បណ្ដាល​ឱ្យ​រង​របួស​ជា​ទម្ងន់។ ក្រោយ​មក សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ បាន​​យក​ដំបង ​វាយ​ទម្លាក់​កាំបិត​ពី​ជន​ជាតិ​ចិន​នោះ ទើប​ចូល​ទៅ​ក្រៀក​ចាប់បាន។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋ ដែលរស់នៅម្ដុំនោះ បាននាំគ្នាវាយ បណ្ដោយឲ្យបែកមុខបែកមាត់ ហូរឈាមស្រោចខ្លួន រងរបួសធ្ងន់ ហើយត្រូវបានសមត្ថកិច្ចឃាត់បញ្ជូនទៅសង្រ្គោះនៅ មន្ទីរពេទ្យរុស្ស៊ី ៕

អត្ថបទដែលជាប់ទាក់ទង