កម្លាំងកងរាជអាវុធហត្ថឆ្មក់ចូលបង្ក្រាបកន្លែងលក់សត្វព្រៃ ឆែករកឃើញសត្វព្រៃជាច្រើន
កំពង់ស្ពឺ៖ ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានស្រុកភ្នំស្រួច បានសហការជាមួយក្រុមអន្គរាគមន៌បង្ក្រាបសត្វព្រៃចលត័ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ប៉ុស្តិរដ្ឋបាលឃុំអូរ ដឹកនាំដោយ លោកស្រី ចាត សូរស្មី ព្រះរាជអជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោយបានឆ្មក់ចូលធ្វើការឆែកឆេរ និងរុករកវត្ថុតាងតាមដីកាអនុញ្ញាតឲ្យឆែកឆេរ លេខ ១១៤៨០(ក) ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៤ ។
កម្លាំងបានឆ្មក់ចូលផ្ទះឈ្មោះ ប្រាក់ សុភាស់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់ភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កម្លាំងបានឆែកក្នុងផ្ទះបានរកឃើញសម្ភារៈលាក់ទុកខុសច្បាប់រួមមាន៖
១, អណ្តើកសកលរស់ ចំនួន ២ក្បាល ទម្ងន់ ១៧ គីឡូក្រាម
២, កន្ធាយអាស៊ីរស់ ចំនួន ១៥ក្បាល ទម្ងន់ ២៦,៨០ គីឡូក្រាម
៣, ពស់ថ្លាន់ប្រភេទតូចរស់ ចំនួន០១ក្បាល ទម្ងន់ ១០,៥០ គីឡូក្រាម
៤, អណ្តើកភ្នំរស់ ចំនួន ០១ក្បាល ទម្ងន់ ០,៨០ គីឡូក្រាម
៥, អណ្តើកសោមញីរស់ ចំនួន ០៣ក្បាល ទម្ងន់ ១,២០ គីឡូក្រាម
៦, សាច់ជ្រូកព្រៃស្រស់ ចំនួន ១៦ គីឡូក្រាម
៧, សាច់ឈ្លូសស្រស់ ចំនូន ៦,៥០ គីឡូក្រាម
៨, សំពោចក្រអូបងាប់ ចំនួន ០៤ក្បាល ទម្ងន់ ៨,៥០ គីឡូក្រាម
៩, ក្រចកខ្លាឃ្មុំតូច ក្រៀម ចំនួន១៤គូរ ។
បច្ចុប្បន្នវត្តុតាងជាសត្វរស់ ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើជាអ្នកទទួលខុសត្រូវថែទាំ និងធ្វើការដោះលែងនៅព្រៃបឹងឲ្យមានសុវត្ថិភាព ចំណែកវត្ថុតាងសំណាកសត្វព្រៃក្រុមការងារនិងធ្វើការដុតបំផ្លាញចោល តាមបញ្ជាលោកស្រីព្រះរាជអាជ្ញា ៕