ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី៖ ៨ ឆ្នាំមុន ខុសគ្នាតែអាយុ និងតួនាទី ប៉ុន្តែកាតព្វកិច្ច និងការចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដី តាមបណ្ដោយព្រំដែន មិនប្តូរទេ

21

ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងស្គមផ្លូវការ បានបង្ហោះវីដេអូខ្លីមួយ រំលឹកអំពីបេសកកម្មរបស់សម្តេចដែលកាលនោះ (ឆ្នាំ២០១៧) នៅមានតួនាទីជាមេបញ្ជាការកងទ័ពជើងគោក ហើយបានចុះពិនិត្យការកសាងផ្លូវ តាមបណ្តាយបន្ទាត់ព្រំដែន ដែលជាកិច្ចការពារបូរណភាពទឹកដី និងលើកស្ទួយជីវភាពរស់របស់ប្រជាពលរដ្ឋ។
សម្តេចបានបញ្ជាក់តាមរយៈសំណេរថា ៨ឆ្នាំមុន ខុសគ្នាតែអាយុ និងតួនាទី ប៉ុន្តែកាតព្វកិច្ច និងការចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដី មិនប្តូរទេ។ បើខ្មែរយើងមិនខិតខំរួមគ្នាពង្រឹងខ្លួនឯង គ្មានអ្នកណាផ្សេងគេធ្វើជំនួសយើងទេ។
សម្តេចនាយករដ្ឋមន្ត្រី បានបង្ហោះសារដូច្នេះថា «៨ ឆ្នាំមុន (៦ មីនា ២០១៧) និងថ្ងៃនេះ (១២ មីនា ២០២៥)÷ ខុសគ្នាតែអាយុ និងតួនាទី ប៉ុន្តែកាតព្វកិច្ច និងការចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដី ការពង្រឹងប្រៀបការពារជាតិ ការអភិវឌ្ឍប្រទេស រួមទាំងការលើកស្ទួយកម្រិតជីវភាពរស់ នៅរបស់កងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនមិនប្តូរទេ។បើខ្មែរយើងមិនខិតខំរួមគ្នាពង្រឹងខ្លួនឯង គ្មានអ្នកណាផ្សេងគេធ្វើជំនួសយើងទេ»៕

អត្ថបទដែលជាប់ទាក់ទង