សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្រុងពាលី ចម្រើនព្រះបរិត្ត ក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយនិងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្ដេចព្រះសង្ឃ គណៈមហានិកាយកម្ពុជា
ភ្នំពេញ៖សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។
បានអញ្ជើញក្រុងពាលី ចម្រើនព្រះបរិត្ត និងសម្តែងព្រះសទ្ធម្មវិសេសទសនា ក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយនិងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្ដេចព្រះសង្ឃ គណៈមហានិកាយកម្ពុជា។
ពិធីខាងលើនេះបានប្រារព្ធធ្វើឡើងនៅវត្ដបទុមវតីរាជវរារាម នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។