ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានីយបូមទឹកលូ៥ថ្មី នឹងកាត់បន្ថយការជនលិចដោយទឹកភ្លៀងនៅតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ,ក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ

26

ភ្នំពេញ៖ការងារសាងសង់ស្ថានីយបូមទឹកលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញគម្រោងទាំងមូល គិតត្រឹមថ្ងៃទី១៧ ខែមិនា ២០២៥ សម្រេចបាន ៧៥% នៃគម្រោង ។
លោកសំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃ១៨មិនានេះថា៖ការសាងសង់ស្ថានីយបូមទឹកលូ៥ ដោយបំពាក់ បន្ថែមម៉ូទ័របូមទឹកខ្នាតធំ ទំហំមុខកាត់១.៥ម៉ែត្រចំនួន ២គ្រឿង និងទំហំមុខកាត់ ១ម៉ែត្រ ចំនួន១គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា៖ស្ថានីយ៍បូមទឹកនេះ នឹងកាត់បន្ថយការជនលិចដោយទឹកភ្លៀងនៅតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិសាស្ត្រខណ្ឌសែន សុខ និងខណ្ឌពោធិ៍សែនជ័យ ។
លោកសំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា៖ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគម្រោងសាងសង់ស្ថានីយបូមទឹកលូ៥ បានចាប់ផ្តើមបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ដោយគ្រោងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។
លោកបញ្ជាក់ដែរថា៖ចំពោះវឌ្ឍនភាពនៃការសាងសង់ស្ថានីយបូមទឹកលូ៥ គម្រោងទាំងមូល គិតត្រឹមថ្ងៃទី១៧ ខែមិនា ២០២៥ សម្រេចបាន ៧៥% នៃគម្រោង ៕

អត្ថបទដែលជាប់ទាក់ទង