ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ ផ្ដល់ថវិកាលើកទឹកចិត្តដល់កងកម្លាំង ក្នុងការបង្ក្រាបក្មេងទំនើង រក្សាបានសុខសុវត្ថិភាពជូនប្រពលរដ្ឋក្នុងមូលដ្ឋាន

38


ភ្នំពេញ ៖ លោក ជិន ប៊ុនធឿន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ តែងតែបានលើកទឹកចិត្ត ដល់កងកម្លាំងនគរបាលខណ្ឌឫស្សីកែវ ដែលបានខិតខំប្រឹងប្រែងក្នុងប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។
តាមរយៈលោកវរសនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ក៏បាននាំយកនូវថវិកាឧបត្ថម្ភរបស់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ ផ្តល់ជូនដល់កម្លាំង ក្នុងការទប់ស្កាត់ បង្ក្រាបក្រុមក្មេងទំនើងទាន់ពេលវេលា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងនាមកងកម្លាំងនៃនគរបាលខណ្ឌឫស្សីកែវ លោកវរសនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអភិបាលខណ្ឌដែលតែងតែយកចិត្តទុកដាក់ សុខទុក្ខដល់កងកម្លាំង ក្នុងការបំពេញភារកិច្ច រក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចសុខសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានសង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង