ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសិករ​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ចាប់ផ្ដើម ប្រមូលផល ស្រូវ​ វស្សារ​ជា​លក្ខណៈ​ប្រពៃណី

171

តាកែវ ៖ ប្រជាកសិករ រស់នៅ​ភូមិ​ខ្លា​គ្រហ៊ឹម និង​ភូមិ​អង់គរ​គី ​ឃុំ​តា​ភេ​ម​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ ចាប់​ផ្ដើម​ចុះ​ច្រូតកាត់​ផល​ស្រូវវស្សា​រហើយ បន្ទាប់ពី​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក ។
ជាក់ស្ដែង​គ្រួសារ​លោកយាយ ឡុង សារុន មាន​អាយុ​៧៨​ឆ្នាំ ​រស់នៅ​ភូមិ​ខ្លា​គ្រ​ហ៊ឹម​ ដែល​បាន​កាន់​កាប់ អាស្រ័យ​ផល​ដីស្រែ​ ​ឈ្មោះ​ អៀង កុយ​ (ស្លាប់) ​តាំងពី​ចាប់​តាំងពី​ឆ្នាំ​១៩៩០​ ​បើ​គិត​មកដល់​ពេលនេះ​ មាន​រយៈពេល​២៨​ឆ្នាំ​មក​ហើយ ​មាន ការ​ទទួលស្គាល់​ដឹង​លឺ​ពី ​អាជ្ញាធរ​ភូមិ​-​ឃុំ​ ប្រជា​ពលរដ្ឋ​ និង​បង្កាន់​ដៃ​ពី​ការិយាល័យ កសិកម្ម​ស្រុក ស្នើសុំ​កាន់កាប់ ​បាន​ចាប់ផ្ដើម​ចុះ​ច្រូតកាត់ ​និង​ប្រមូល​ផល​ស្រូវ​វស្សារ​ជា​បណ្ដើរៗ​ហើយ ​ដោយ​ប្រកាន់ខ្ជាប់​លក្ខណៈ​ប្រពៃណី​។

សម្រាប់​លោក អ៊ុ សុភាព មេភូមិ​ខ្លា​គ្រ​ហ៊ឹម ​បាន​លើកឡើងថា​៖ ប្រជា​រស់នៅ​ភូមិ​ខ្លា​គ្រ​ហ៊ឹម ​សត្វ​ថ្ងៃ​រស់នៅ​មាន​ចំនួន​១៤៣ គ្រួសារ ​ប្រកបមុខរបរ​ធ្វើស្រែ​ចំការ ​លក់ដូរ និង​កម្មករ​រោងចក្រ កម្រិត​ជីវភាព​គ្រួសារ​បច្ចុប្បន្ន​ល្អប្រសើរ​ជាង​មុន​ ដោយសារ​មានកូន​ចៅ​ធ្វើការ​រោងចក្រ ។
លោក​មេភូមិ​ខ្លា​គ្រ​ហ៊ឹម ​បាន​បន្ថែមថា ​៖ គ្រួសារ លោក យាយ ឡុង សារុន ​មកកាន់​កាប់​អាស្រ័យ​ផល​លើដី​ស្រែ ឈ្មោះ អៀង កុយ(ស្លាប់) មុន​រូបខ្ញុំ ឡើង​ធ្វើជា​មេភូមិ​ខ្លា​គ្រ​ហ៊ឹម​មកទៀត ​។​ប៉ុន្ដែ​លោក​យាយ មិនមែនជា​អ្នកភូមិ​ខ្លា​គ្រ​ហ៊ឹម​នោះទេ ​លោកយាយ ​ជា​អ្នកភូមិ​អង់គរ​គី​ ។ លោក​ មេភូមិ បន្ដថា ប្រជាពលរដ្ឋ ​នៅ​ភូមិ​ខ្លា​គ្រ​ហ៊ឹម​ ធ្វើស្រែ​មួយ​ឆ្នាំ​បានតែ​ម្ដង​ លើ​ប្រភេទ​ស្រូវ គង់​សរ​, ស្រូវ​ក្រហម ម្លា​ក់​សន្លឹក និង​ស្រាល​ធម្មតា ។

សូមបញ្ជាក់ថា៖​ ប្រជាពលរដ្ឋ នៅ​ស្រុក​ត្រាំកក់ នៅ​តំបន់​ខ្លះ មាន​ប្រឡាយទឹក​ ផ្ដល់​គ្រប់គ្រាន់​ មួយឆ្នាំ កសិករ​ធ្វើស្រែ​បាន​៣​ដង​ តែ​តំបន់​ខ្លះ​មិន​ទាន់មាន​ប្រភព​ទឹក​គ្រប់គ្រាន់ ​ដោយ​ពឹង​ផ្អែក​ទៅលើ​ទឹកភ្លៀង​ធម្មជាតិ ​មួយឆ្នាំ​ធ្វើស្រែ​បានតែ​ម្ដង​។​ ដោយឡែក​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​តា​ភេ​ម មិន​ទាន់​បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ពី​មន្ត្រី​ជំនាញ​សុរិយោដី​នៅឡើយ​ទេ​៕

អត្ថបទដែលជាប់ទាក់ទង