អភិបាលខណ្ឌច្បារអំពៅ ជូនដំណើរបងប្អូនប្រជាពលរដ្ឋជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណេីតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនៅចំណតវាលស្បូវ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារ ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណេីត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅចំណតវាលស្បូវផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ។
យោងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសាធារណៈ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥៕