ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

“សង្រ្កាន្តវត្តភ្នំ” ២០២៥ចាប់ផ្ដើមចេញដំណើរទទួលភ្ញៀវមកលេងកំសាន្តបណ្ដើរៗមុនខេត្តហើយដើម្បីអបអរសាទរទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់

15

ភ្នំពេញ៖គិតត្រឹមថ្ងៃសៅរ៌ទី១២ខែមេសា ឆ្នាំ២០២៥នេះ ក្រោមការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ “សង្រ្កាន្តវត្តភ្នំ” ដើម្បីអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម “គោរាគទេវី”ជាបុត្រីទី២របស់កបិលមហាព្រហ្ម ត្រូវបានក្រុមការងារជំនាញរដ្ឋបាលរាជធានីភ្នំពេញ ,មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ,មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានរៀបចំរួចស្ទើតែរាល់ហើយ ពោលគឺ ការងារធំៗត្រូវបានក្រុមការងារអនុវត្តបញ្ចប់១០០% ដើម្បីទទួលឱ្យ បងប្អូនប្រជាពលរដ្ឋ មកចូលរួមលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនាថ្ងៃទី១២មេសានេះ។
សង្ក្រាន្តឆ្នាំថ្មីនេះ មានផ្ទាំងទស្សនីយភាពជាច្រើនប្លែកៗពីគ្នាដែលរួមបញ្ចូលដោយរចនាបថខ្មែរដ៏ស្រស់ស្អាតត្រូវបានរៀបចំរួចរាល់ សម្រាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ដែលនឹងឈានចូលមកដល់នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ឆ្នាំម្សាញ់ ព.ស ២៥៦៩ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីឱ្យបានអធឹកអធមនៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំ ចំនួន៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បន្ថែមពីនេះ សម្រាប់ផ្លូវថ្មើរជើង ឬ Walk Street វិញ ក៏បានរៀបចំ មុនថ្ងៃចូលឆ្នាំ២ថ្ងៃ ហើយថែម៣ថ្ងៃក្នុងថ្ងៃចូលឆ្នាំ ឡើងដល់៥ថ្ងៃ សម្រាប់បម្រើជូនប្រជាពលរដ្ឋ និងទេសចរជាតិ-អន្តរជាតិ កម្សាន្តសប្បាយ។
សង្ក្រាន្តឆ្នាំថ្មីនេះមានផ្ទាំងទស្សនីយភាពជាច្រើនប្លែកៗពីគ្នាដែលរួមបញ្ចូលដោយរចនាបថខ្មែរដ៏ស្រស់ស្អាតត្រូវបានរៀបចំរួចរាល់ សម្រាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ដែលនឹងឈានចូលមកដល់នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះទៀតផង៕

អត្ថបទដែលជាប់ទាក់ទង