ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ហ៊ុន ម៉ាណែត អមដំណើរដោយអភិបាលរាជធានីភ្នំពេញអញ្ជើញដើរកំសាន្ត ទស្សនាស្ដង់លក់ទំនិញកន្លែងចំណីអាហារនិងទស្សនាសឹល្បៈនានានៅផ្លូវថ្មេីរជេីង(Walk Street)​ ភ្នំពេញ

20

ភ្នំពេញ៖នាយប់ថ្ងៃសៅរ៌ទី១២ខែមេសា ឆ្នាំ២០២៥នេះឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុករបសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ.និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធជាឪពុកក្មេក ម្ដាយក្មេកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាត្រូវជាឪពុកបង្កើតនិងអ្នកម្ដាយបង្កើតលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែល អមដំណើរដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវបានអញ្ជើញកំសាន្ត ទស្សនាស្ដង់លក់ទំនិញ កន្លែងលក់ចំណីអាហារនិងទស្សនាសឹល្បៈនានានៅផ្លូវថ្មេីរជេីង(Walk Street)​ភ្នំពេញ។នាឱកាសនោះឯកឧត្តម ពេជ សោភ័ន និងឯកឧត្ដមឃួង ស្រេង បានធាក់ស៊ីក្លូដឹកលោកជំទាវកំសាន្តសប្បាយផងដែរ។
ក្នុងខណៈនោះដែរឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៌ថានៅផ្លូវថ្មេីរជេីង(Walk Street)​ សំបូរចំណីអាហារឆ្ងាញ់ៗណាស់បងប្អូន។
សប្ដាហ៌នេះនិងសប្ដាហ៌ក្រោយមន្ទីរវប្បធម៏និងវិចិត្រសិល្បៈ រៀបចំរបាំប្រជាប្រិយ៏នៅផ្លូវថ្មីរជើង (Walk Street) មាត់ទន្លេភ្នំពេញ៥ថ្ងៃដោយក្នុងនោះមុនចូលឆ្នាំ២ថ្ងៃនៅថ្ងៃសៅរ៌ទី១២និងថ្ងៃអាទិត្យទី១៣មេសាហើយក្នុងឱកាសចូលឆ្នាំបន្ថែម៣ថ្ងៃទៀត១៤ដល់១៦មេសាសរុប៥ថ្ងៃឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំជាបន្តបន្ទាប់ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាពនិងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនា ឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់ សប្តសក័ ព.ស២៥៦៩ គ.ស ២០២៥។
ផ្អែកតាមការជូនពត៌មានពីមន្ទីរវប្បធម៏ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ឲ្យដឹងថា៖មន្ទីរវប្បធម៏ និងវិចិត្រសិល្បៈនឹងរៀបចំឲ្យិមានទម្រង់សិល្បៈផ្សេងៗគ្នា រយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦មេសា ឆ្នាំ២០២៥ដែលជាថ្ងៃបុណ្យ ចូលឆ្នាំថ្មីទាំងនៅសង្គ្រាន្តវត្តភ្នំនារមណីយ៏ដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំ និងផ្លូវ ថ្មើរជើង(Walk Street)ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំអនុវត្តផ្ទាល់ពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំ ពេញ។ដោយឡែកនៅតាមបណ្តោយផ្លូវថ្មើរជើងនាមាត់ទន្លេចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦មេសា ក្នុងនោះថ្ងៃសៅរ៏ទី១២មេសាមានរបាំបួងសួង,ថ្ងៃអាទិត្យទី១៣មេសា មានល្ខោនខោល របាំកន្តែរ៉ែ,ថ្ងៃទី១៤មេសាមានល្ខោនបាសាក់ យក្ខីនី,ថ្ងៃទី១៥ល្ខោនបាសាក់ និងថ្ងៃទី១៦មេសាការសម្តែងក្បាច់គុណល្បុកតោ។ លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា៖ផ្លូវថ្មើរជើងជាតំបន់ស្ងួត ហាមមិនឧ្យិមានការលេងបាញ់ទឹក,ប៉ាតម្សៅជាដើម។តែបងប្អូនអាចទៅលេងនៅសង្គ្រាន្តវត្តភ្នំបាន។ជាមួយគ្នានេះ លោកស្រីអ្នកនាំពាក្យក៏បានអំពាវនាវដល់បងប្អូនអាជីវករលក់ដូរ នៅផ្លូវថ្មើរជើងមិនត្រូវក្រាលកន្ទេលលក់លើស្មៅ លើសួនរួមទាំងអ្នកមកដើរ លេងកំសាន្តក៏មិនត្រូវទិញអាហារមកអង្គុយញាំលើសួនច្បារនោះឡើយ។
ក្នុងនាមអាជ្ញាធរដែនដីលោកស្រីដោ សម្ភស្ស បានអំពាវនាវដល់បងប្អូនអាជីវករ លក់ ដូរ ក៏ដូចបងប្អូនអ្នកធ្វើដំណើរទៅលេងកំសាននៅផ្លូវថ្មើរជើងសូមចូលរូមសម្អាត អនាម័យ បរិស្ថានដោយរក្សាបានភាពស្អាតសក្ត័សមជាកន្លែងដើរលេងកំសាន្ត នឹងទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ។ពេលនេះផ្លូវថ្មើរជើងទទួលបានការចាប់អារម្មណ៏ជាខ្លាំងក្រោយពីរដ្ឋបាលរាជធានីភ្នំពេញរៀបចំឪ្យិមានផ្លូវថ្មើរជើង តភ្ជាប់ពីសង្គ្រានវត្តភ្នំដែលជាការពង្រីកកន្លែងកំសាន្តសប្បាយកាន់តែច្រើនក្នុងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង