សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពិសារអាហារសាមគ្គីជាមួយមន្ដ្រីរាជការ នៃមន្ទីរសាធារណៈការខេត្តបាត់ដំបង
បាត់ដំបង៖លោក ព្រួញ រិទ្ធថា ទីប្រឹក្សាអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នាល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា កម្មករ និវត្តជន និងក្រុមម៉ូតូកង់បីក្នុងខេតបាត់
ដំបង ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវញ៉ែម សាខន និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា។
ក្នុងនោះក៏មានការចូលរួមពីឯកឧត្ដម លោកជំទាវសមាជិករដ្ឋសភា ព្រឹទ្ធសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវឯកឧត្ដមសុខ លូ អភិបាលខេត្ត និងលោកជំទាវឧត្តមសេនីយ៍ឯក ស រដ្ឋា និងលោកស្រី លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ ស្ថាប័ននានាជុំវិញខេត្ត និងអាជីវករ៕