រដ្ឋបាលរាជធានីភ្នំពេញរៀបចំទទួលទេវតាឆ្នាំថ្មីឆ្នាំម្សាញ់សប្តស័កព.ស២៥៦៩ នៅរមណីយ៏ដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រ វត្តភ្នំ
ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមប្រឹក្សារាជធានីភ្នំពេញ អាជ្ញាធរដែនដី ក្រោមឧិវាទរាជធានីភ្នំពេញបានរៀបចំពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំម្សាញ់សប្តស័កព.ស២៥៦៩ គ.ស២០២៥នៅរមណីយ៏ដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រ វត្តភ្នំដែលជានិមិត្តរូបនៃការកកើតរាជធានីភ្នំពេញ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីភ្នំពេញនិងលោកជំទាវជាតំណាងឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវនិងឯកឧត្ដមកែ ប៊ុនឡេង តំណាងឯកឧត្ដមម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញដោយបានធ្វើឡើងទៅតាម ប្រពៃណីទំនៀមទំលាប់ជាតិដែលប្រជាពលរដ្ឋគ្រប់លំនៅដ្ឋាន អង្គភាព ស្ថាបន័ សាលារៀនក្រុមហ៊ុនទាំងរដ្ឋនិងឯកជនសុទ្ធតែបានរៀបចំគ្រឿងសក្ការៈបូជា ផ្លែឈើ ផ្កាភ្ញី គ្រឿងក្រអូបសំរាប់ទទួលទេវតាឆ្នាំថ្មីព្រៈនាម គោរាគៈទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្មដែលនឹងចុះមកឃុំគ្រងដែនជម្ពូរទ្វីបជំនួសទេវតាឆ្នាំចាស់ទៅតាមប្រពៃណីទំនៀមទំលាប់ខ្មែរ។
បុណ្យចូលឆ្នាំថ្មី បានរំលឹកឲ្យិយើងម្នាក់ៗដឹងថាអាយុកាលនៃការរស់នៅកាន់តែវិវត្តន៏ទៅមុខឥតឈប់ឈរនិងកាន់តែឆាប់រហស័ដូច្នេះតម្រូវអោយបុគ្គលគ្រប់រូបព្យាយាមប្រព្រឹត្តតែអំពើល្អ អំពើជាកុសល សំរាប់ខ្លូនឯង សំរាប់គ្រួសារនិងសម្រាប់សង្គមជាតិ។ ទេវតាឆ្នាំថ្មីបានចុះមកគ្រប់គ្រងផែនដីជំនួសទេវតាឆ្នាំចាស់គឺឆ្នាំម្សាញ់សង្គ្រាន្តចូលនៅថ្ងៃចន្ទ័ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤មេសា គ្រឹស្តសករាជ២០២៥វេលាម៉ោង៤និង៤៨នាទីទៀបភ្លឺឈានចូលថ្ងៃទី១៤មេសា។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំតុបតែងលំអរសោភណ្ឌភាពយ៉ាងស្រស់ឆើតឆាយសក្ត័សមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាតាមរយះការលំអរភ្លើងចម្រុះ ការដាក់តាំងលំអររូបពស់វែកជានិមិត្ត
រូបឆ្នាំម្សាញ់ដ៏ធំ រូបម្កុដ រូបពិណ្យបុរាណខ្មែរ ព្រះរាជរតន៏ មានការដាក់តាំងរូបសត្វតំណាងឆ្នាំទាំង១២, កន្លែងប្រគុំតន្ត្រី កន្លែងលេងល្បែងរបាំប្រជាប្រិយ៏ដែល រៀបចំឡើងដោយមន្ទីរវប្បធម៏និងវិចិត្រសិល្បៈរាជធានីភ្នំពេញសម្រាប់សង្គ្រាន្ត វត្តភ្នំឲ្យិមានភាពអធិកអធមជាងបណ្តាឆ្នាំមុនៗ។អ្វីដែលពិសេសជាងនេះទៀត រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតឪ្យិមានផ្លូវថ្មើរជើងតាមតេរៈវិថីព្រៈស៊ីសុវត្ថិ មុខព្រះបរមរាជវាំងដែលតភ្ជាប់លំហូរប្រជាពលរដ្ឋពីសង្គ្រាន្តវត្តភ្នំទៅកាន់ផ្លូវថ្មើរ ជើងដែលកំពុងពេញនិយមពីសំណាក់ភ្ញៀវទេសចរណ៏ជាតិ អន្តរជាតិពីមួយសប្តាហ៏ទៅមួយសប្តាហ៏ដែលរដ្ឋបាលរាជធានីភ្នំពេញបើកឲ្យិដំណើរការ២ថ្ងៃនាចុង សប្តាហ៏គឺថ្ងៃសៅរ៏ និងថ្ងៃអាទិត្យ។ដោយឡែកសំរាប់ថ្ងៃបុណ្យចូលឆ្នាំរដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យិដំណើរការកំសាន្តសប្បាយ៣ថ្ងៃបន្លែមទៀតនៅផ្លូវថ្មើរជើង។ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំជាបន្ត បន្ទាប់ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនាឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់សប្ត ស័កព.ស២៥៦៩ គ.ស២០២៥ ក្នុងន័យលើកកំពស់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងទី ក្រុងនិងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវលើកកំពស់ការយកចិត្តទុកដាក់ការពារគ្រោះអគ្គីភ័យដែលអាចកើតមានជាយថាហេតុដោយសារការធ្វេសប្រហែស។ត្រូវចូលរួមគោរពច្បាប់ចរាចរណ៏ផ្លូវគោក និងមិនត្រូវបើកបរក្នុង ស្ថានភាពស្រវឹងដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ៕