ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងវេទិកាសាធារណៈ នៅខណ្ឌព្រែកព្នៅ ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរជួយដោះស្រាយគ្រឿងញៀន លូ ផ្លូវ ទឹក ភ្លើង និងសំរាម

63

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅ ខណ្ឌព្រែកព្នៅ ដើម្បីដោះស្រាយបញ្ហារបស់ ប្រជាពលរដ្ឋ ដែលស្នើសុំឲ្យអាជ្ញាធរ ជួយដោះស្រាយ រឿងក្មេងប្រើប្រាស់គ្រឿងញៀន លូ ផ្លូវ ទឹកលិច ភ្លើងបំភ្លីសាធារណៈ និងសំរាមស្អុយ សណ្តាប់ធ្នាប់សាធារណៈ​ បញ្ហាចរាចរណ៍ ហ្គេម​បាញ់​ត្រី ក្មេងទំនើង ជាដើម ។ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្រព្រឹត្ដទៅថ្ងៃទី៤ ធ្នូ ឆ្នាំ២០១៨ នៅវត្តឈូកវ៉ា ក្រោមអធិបតីភាព លោក​ម៉ប់ សារិន​ ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ។

ក្នុង​វេទិកា​សាធារណៈ​នេះ​ លោក​ម៉ប់ សារិន​ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានមាន​ប្រសាសន៍​ថា​៖ វេទិកាផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ​ធ្វើ​ឡើង​រៀងរាល់​មួយ​ឆ្នាំ​ម្តង​ តែ​នៅ​ថ្នាក់​សង្កាត់​និង​ខណ្ឌ​តែ​តែ​ធ្វើ​ជា​ប្រចាំ​ ក្រោយពី​បញ្ចប់​វេទិកា​ពិគ្រោះ​យោ​លបល់ ​គឺ​យើង​បូក​សរុប​បញ្ហា ​ដែល​ប្រជាពលរដ្ឋ​ស្នើឡើង ​និង​ការចង់បាន​របស់​ប្រជា​ពលរដ្ឋ ហើយ​ដាក់​ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍ ​ដើម្បី​បំពេញ​ការចង់ បានរ​បស់​ប្រជាពលរដ្ឋ​។​

​លោក ម៉ប់ សារិន ក៏​បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​លើកឡើងនូវបញ្ហាប្រឈមនានា ក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញដោះស្រាយ។ ក្នុងឱកាស​នោះ លោក​បានកោតសរសើរ​ ចំពោះ​កម្លាំង​មាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ដែល​បាន​បង្ក្រាប​បទល្មើស​ជាប្រចាំ ពិសេស​លើ​ការបង្ក្រាប​គ្រឿងញៀន​ បាន​ជា​ប្រចាំ ដែល​នេះ​បង្ហាញ​ពី​ការ​ចូក​រួម​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​បាន​ល្អ​។​

លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហាសំខាន់ជាច្រើន ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាគ្រឿងញៀញ ទឹក ភ្លើង និងបញ្ហាអភិវឌ្ឍមូលដ្ឋាន។

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ឲ្យដឹងថា​៖ វាទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ ​របស់​ក្រុមប្រឹក្សា​រាជធានី ​នៅ​ព្រឹក​នេះ ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​៣​ចំណុច ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់ ​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​៕

អត្ថបទដែលជាប់ទាក់ទង