ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស៤នាក់រងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរ រថយន្ត២គ្រឿងបុកគ្នា លើដងផ្លូវជាតិលេខ៤

46

ស្រុកព្រៃនប់ ៖ មានមនុស្ស៤នាក់រងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរ កើតឡើងលើដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុម៉ោង១០និង៣០នាទី ថ្ងៃទី៤ធ្នូ២០១៨ រវាងរថយន្ត ម៉ាករ៉េងរ៉ូវើ ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ ២AT-៨៨៨១ បើកបរក្នុងទិសដៅពីភ្នំពេញមកខេត្តព្រះសីហនុ មកដល់ចំណុច កើតហេតុខាងបានបុក ជាមួយរថយន្តម៉ាកហុិនដាយ ពណ៌ក្រហមពាក់ ស្លាកលេខព្រះសីហនុ ៣A- ៦៨២៦ ក្នុងទិសដៅផ្ទុយគ្នា។

ភ្លាមៗក្រោយកើតហេតុលោក យន្ត មីនអភិបាលខេត្តព្រះសីហនុ ដែលធ្វើដំណើរឆ្លងកាត់ ក៏បានអញ្ជើញចុះពិនិត្យ និងសម្រួលដោះស្រាយ ការងារមួយចំនួន ក្នុងនោះតាមរបាយការណ៍ពីសមត្ថកិច្ចឲ្យដឹងថា មានមនុស្ស៤នាក់រងរបួស ក្នុងហេតុការណ៍នេះ បច្ចុប្បន្នបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ហើយសមត្ថកិច្ចកំពុងអន្តរាគមន៍ ការពារសម្រួលចរាចរណ៍ និងស្រាវជ្រាវពីអត្តសញ្ញាណភាគីទាំងសងខាង និងឈ្មោះជនរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង