ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ផ្សារ​រាត្រី​កុង​តឺ​ន័រ​ក្បែរស្ថានទូតរុស្ស៊ី ត្រូវបិទជាស្ថាពរ ស្របពេលតម្លៃដី ឡើងថ្លៃដូចមាស

256


ភ្នំពេញ៖ ​ផ្សារ​រាត្រី​កុង​តឺ​ន័រ​ (Jet’s Container Night Market)​នៅ​ទី​​ក្រុង​ភ្នំ​ពេញ​ ​ក្បែរ​ស្ថាន​ទូត​រុស្ស៊ី ត្រូវបានទី​​បំ​ផុត​ត្រូវ​បាន​បិទ
​ជា​ស្ថា​ពរ និង​​ត្រូវ​បានរុះ​រើ​​សម្ភារចេញ​​អស់​ទៅ​ហើយ​បើគិតត្រឹមថ្ងៃទី១១ខែធ្នូនេះ។​ ចំណែកក្រុមយុវជនដែលតែងតែណាត់គ្នា មកជួបក្នុងផ្សារនេះ បានសម្តែងការសោកស្តាយ ព្រោះទើបតែបើកថ្មី ហើយកំពុងមានការពេញនិយម ក៏ត្រូវបិទទាំងបង្ខំបែបនេះ។

ទី​តាំង​​ផ្សារ​រា​ត្រី​កុង​តឺ​ន័រ​ Jet’s Container Night Market មាន​ទំហំ​ជិត​ ២ ​ហិក​តា ជា​កម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុន​រ៉ូ​យ៉ាល់​គ្រុ​ប ​របស់​លោក
​គិត ​ម៉េង​ ហើ​យ​ត្រូវ​បាន​​ក្រុម​ហ៊ុន Jet Group​ របស់​លោកឧកញ៉ា ​ស្រី​ ចាន់​ថន ជួល​យក​មក​បើក​ជា​ផ្សារ​រាត្រី Jet’s Container
Night Market។​ Jet’s Container Night Market គឺ​ជា​ផ្សារ​រា​ត្រី​កុង​តឺ​ន័រ​​ធំ​ជាង​គេ​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​ដែល​បាន​បើក​ដំ​ណើរ​ការ​កាល​ពី​ជាង​ ២ ​ឆ្នាំ​មុន ​ដោយ​មាន​ហាង​លក់​ម្ហូប​អាហារ ​ភេសជ្ជៈ និង​​វត្ថុ​អនុ​ស្សា​វរីយ៍​ ចន្លោះ​ពី​ ២០០-៣០០ ​ហាង​​តូប​។

មូលហេតុដែលផ្សារ​រាត្រី​​ កុង​តឺ​ន័រ​ Jet’s Container Night Market ​ ត្រូវបិទនោះ ដោយ​សារ​តែ​កិច្ច​សន្យា​​ជួល​ដី​ត្រូវ​​អស់ ស្រប​ពេល
​ម្ចាស់​ដី​ដំ​ឡើង​ថ្លៃ និង​មាន​បញ្ហា​ក្នុង​ការ​សុំ​​ច្បាប់​មួយ​ចំ​នួ​ន​នោះ ​ក្រុម​ហ៊ុន​ក៏​​បាន​សម្រេច​​បិទ​ និងម្យ៉ាងទៀតមានការប្តឹងពីស្ថានទូតរុស្ស៊ី ដែលបង្កការរំខាន និងសំឡេងខ្លាំងៗ ប៉ះពាល់ដល់ស្ថានទូត។
ក្នុង​រយៈ​ពេល​ប៉ុ​ន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គេ​​ឃើញ​មាន​ក្រុម​កម្មករ ​រ​ថ​យន្ត​ដឹក​ទំ​និញ ​និង​រថ​យន្ត​ស្ទូច​​កំ​ពុង​ធ្វើ​ការ​​រុះ​រើ​ទី​តាំង​ខាង​លើ​។
ក្រុមយុវជនដែលចូលចិត្តទៅពិសាអាហារនិងផឹកស៊ី នៅក្នុងផ្សាររាត្រីកុងតឺន័រ
បានសម្តែងការសោកស្តាយដែលផ្សារដ៏ទាន់សម័យនេះត្រូវបិទ ព្រោះកំពុងតែពេញនិយមយ៉ាងខ្លាំងពីសំណាក់យុវវ័យ
ដែលមកពិសាអាហារ ជជែកលេងកម្សាន្តជាមួយមិត្តភក្តិនាពេលរាត្រី។ ទោះយ៉ាងណា ពួកគាត់ក៏បានព្រលយពាក្យផងដែរថា ទំនងជាកន្លែងនេះ ដីត្រូវប៉ាន់ហើយ ជាម្ចាស់ដីឈប់ជួល ហើយយកទៅលក់ក្នុងតម្លៃត្រូវប៉ាន់ ក៏មិនដឹង។ ចំណែកក្រុមអ្នករត់ម៉ូតូឌុប ដែលតែងតែអង្គុយរង់ចាំដឹកភ្ញៀវចេញពីកន្លែងនេះ បាននិយាយរអូថា ពេលផ្សារនេះបិទដាក់ម៉ូយអស់ហើយ ហើយគេឈប់លក់ដូរ
ដោយយកដីទៅលក់ឲ្យអ្នកវិនិយោគធ្វើជាអគារខ្ពស់ៗទំនើបទាន់សម័យ ពីព្រោះដីកន្លែងនេះថ្លៃដូចមាស ពេជ្រអីចឹង
នរណាមករកស៊ីយកលុយបន្តិចបន្តួចបែបនេះ ៕


អត្ថបទដែលជាប់ទាក់ទង