ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្លោចផ្សាណាស់ ប្រពន្ធ​ស្លាប់​នៅនឹងកន្លែង ប្ដីស្លាប់ពេលបញ្ជួនដល់មន្ទីពេទ្យ​ និងកូនរបួសធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរនៅ​សៀមរាប

236

សៀមរាប៖ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​កៃ​យ៉ា និង​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ បើកបរ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច ដែល​ជិះ៣នាក់​ប្តី​ប្រពន្ធ​និង​កូន បណ្តាល​ឲ្យ​ប្ដីស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ និងកូន​របួសធ្ងន់ ចំណែក​ប្រពន្ធ​ស្លាប់​នៅនឹងកន្លែង។

ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅលើ​ផ្លូវជាតិ​លេខ៦ ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។

ស្ត្រីជន​រងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឈឿន សុខសាន្ត អាយុ២៦ឆ្នាំ មុខរបរ​លក់​មាន់​អាំង។
សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង​និង​នាំយក​ម៉ូតូ​និង​រថយន្ត​មក រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់។

ពួកគាត់បានស្លាប់ទាំងពីរនាក់ហើយ បន្សល់ទុក្ខកូនបីនាក់ កូនក្រោយអាយុបីខែ ។ អាណិតក្មេងៗទាំង៣នាក់ខ្លាំងណាស់ តើបានអ្នកណាមើលថែគ្នាទៅ សូមវិញ្ញាណក្ខន្ធ បងទាំងពីរទៅអោយបានសុខចុះណា RIP។

អត្ថបទដែលជាប់ទាក់ទង