ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទៅលេងនៅរមណីយដ្ឋានទឹកធ្លាក់​ជ្រាវ​ ពេលទឹកធ្លាក់យ៉ាងគំហុក គូចនាំមនុស្សពីរនាក់ លង់ទឹក​ស្លាប់ ​

300


​កំពង់ឆ្នាំង ៖ រមណីយដ្ឋានទឹកធ្លាក់ជ្រាវ មានមនុស្សពីរនាក់ ត្រូវបានទឹកហូគូចយកទៅបាត់ ។ ការដែលបង្កឲ្យមានហេតុការណ៍នេះឡើងទឹកបានធ្លាក់យ៉ាងគំហុក មកពីលើ ខណៈពេលដែលមានភ្លៀងធ្លាក់ខ្លាំង ដូច្នេះសូមប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូន ទាំងអស់ ដែលលេងកម្សាន្ត ព្រោះខែភ្លៀងទឹក ហូរខ្លាំងណាស់។ មុន​ស្ស​ពីរ​នាក់​បាន​លង់ទឹក​ស្លាប់ ​នៅ​ចំណុច​ស្ទឹង​ក្រាំង​ពន្លៃ​ដើម​ជ្រៃ​ធំ​ ភូមិ​តាំង​សំរោង​ ឃុំ​អម​លាំង​ ស្រុក​ថ្ពង ​ខេត្តកំពង់ស្ពឺ​ ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៤​ ខែមិថុនា ​ឆ្នាំ​២០១៨​។​

រហូតមកដល់ល្ងាចថ្ងៃទី២៤ខែមិថុនា នេះ ជនរងគ្រោះម្នាក់ត្រូវបានរកឃើញសព។ ​​អ្នកដែល​លង់ទឹក​ស្លាប់​នេះ ​មានឈ្មោះ​ មុំ​ សេង​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ រស់នៅ​ភូមិ​សាលា​លេខ​៥​ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​​ និង​ជនរងគ្រោះ​ម្នាក់ទៀត​ មានឈ្មោះ​ គឺម​ ផាន​ ភេទ​ប្រុស​ អាយុ​៦១​ឆ្នាំ​ រស់នៅ​ភូមិ​ថ្នល់​ ឃុំ​អម​លាំង​ ស្រុក​ថ្ពង​។​ ជនរងគ្រោះបាន​នាំ​កូនក្មួយ​មកលេង​តំបន់​ទឹកធ្លាក់​ជ្រាវ ​និង​បន្ត​កម​លេង​នៅ​ចំណុចកើតហេតុ​ខាងលើ​។​

​ប្រភព​នៅកន្លែងបាន​ថា​ ក្រុម​ជនរងគ្រោះ​កំពុង​លេង​ទឹក​ក្នុង​ស្ទឹង​នោះ ​ក៏មាន​ភ្លៀង​ធ្លាក់មួយ​មេ​ធំ ​នៅ​ចំណុច​ភ្នំ​ជ្រាវ​ ទើប​បង្ក​ឱ្យ​ទឹកស្ទឹង​ជន់​ឡើង​ខ្លាំងយ៉ាងគំហុក​ និងហូរ​ពី​ខាងលើ ​​បោក​ជនរងគ្រោះ​ឈ្មោះ មុំ សេង ទៅតាមទឹក។ ពេល​ឃើញ​ដូចនេះ ឈ្មោះគឺ​ម ផាន់ ​ក៏បាន​ស្ទុះ​លោត​ទៅ​ជួយ ក៏ត្រូវបាន​ទឹក​បោក​បាត់​ខ្លួន​ទាំងពីរ​នាក់​តែម្ដង​។
ប្រភពបញ្ជាក់ឲ្យដឹងទៀត រហូតដល់​ម៉ោង​៥​និង​៣០​នាទី ​ល្ងាច​ទើប​រកឃើញ​សព ​នៅ​ចំណុច​ក្រោម​ស្ពាន​ភូមិ​ទឹក​ចេញ ​ចំងាយ​២០០​ម៉ែត្រ​។

 

អត្ថបទដែលជាប់ទាក់ទង