ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្លើមធំមែន បេីករថយន្តបុករថយន្តគេខូចខាត មិនដោះស្រាយ បែរជាដកកាំភ្លេីង គំរាមបាញ់សមត្ថកិច្ចត្រូវចាប់ខ្លួន

110

ភ្នំពេញ : បុរសម្នាក់ស្រវឹងជោគជ្រាំបេីករថយន្តហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AF៩៧៦៦ជ្រុលទៅបុករថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AT១៩១៤ហេីយខូចខាតរថយន្តព្រូសតិចតួចមិនដោះស្រាយបែរជាដកកាំភ្លេីងភ្ជង់នគរបាលចរាចរណ៍ខណ្ឌចំការមនតែត្រូវចាប់វាយខ្នោះនិងដកហូតអាវុធខ្លីបានចំនួន១ដេីម។
អ្នកភូមិឱ្យដឹងថា៖ហេតុកការនេះកើតឡើងកាល ពីម៉ោង៥និង៣នាទីល្ងាចថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ២០១៨នៅចំណុចមុខសាលាបឋមសិក្សាផ្សារដេីមថ្កូវ ខណ្ឌចំការមន ។

សមត្ថកិច្ចបានឱ្យដឹងថា៖អ្នកបេីករថយន្តព្រូសមានឈ្មោះ ហ៊ុន សំសែនឧត្ដម ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនឯកជនមួយស្នាក់នៅផ្ទះលេខគ្មានលេខ តាមផ្លូវបេតុង ស្ថិតនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។ជនសង្ស័យដែលឃាត់ខ្លួនខាងលើនៅមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ។
បុរដខាងលើបានប្រាប់អ្នកយកពត៍មានថា៖មុនកេីតហេតុគាត់ឈប់រថយន្តនៅលេីផ្លូវ៤៨៨ដេីម្បីចូលហាងកាត់សក់ហេីយស្រាប់តែមានបុរសម្នាក់ដែលអាងខ្លួនមានអាវុធខ្លីបេីកបុករថយន្តគាត់ពីក្រោយខូចខាតតិចតួចហេីយមិនដោះស្រាយអង្គុយដេកក្នុងរថយន្តក្រោយមកក៏ប្ដឹងសមត្ថកិច្ចផ្នែកជំនាញវាស់វែងដេីម្បីចាត់ការតាមច្បាប់តែពេលសមត្ថកិច្ចមកដល់កន្លែងកេីតហេតុគ្រាន់តែគាស់កញ្ចក់បុរសនោះភ្លាមដកកាំភ្លេីងខ្លីមកភ្ជង់នគរបាលខណ្ឌរួចក៏បេីរថយន្តចេញពីកន្លែងកេីតហេតុត្រូវនគរបាលដេញតាមឃាត់បានចាប់វាយខ្នោះយកមកខណ្ឌតែម្ដង ។

សមត្ថកិច្ចនគរបាលខណ្ឌចំការមនបានប្រាប់ថានៅមុនកេីតហេតុកម្លាំងនគរបាលប៉ុស្តិ៍បានរាយការណ៍ថាមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបង្កម៉ាកហាយលែនឌ័រពណ៍សបុករថយន្តព្រូសពីក្រោយតែសម្រួលមិនត្រូវរួចក៏បានចុះដល់កន្លែងកេីតហេតុក៏ឃេីញបុរសបេីករថយន្តបង្កដេកក្នុងរថយន្តហេីយក៏គាស់កញ្ចក់រថយន្តដេីម្បីសម្របសម្រួលគ្នាតែដោយឃេីញស្រវឹងក៏សុំលេខទូរស័ព្ទក្រុមគ្រួសារដេីម្បីមកដោះស្រាយស្រាប់តែបុរសនោះទាញកាំភ្លើងខ្លី ម៉ាកបេអាតាមកភ្ជង់រូបគាត់ជាមន្រ្តីនគរបាលទាំង២នាក់រួចក៏ព្យាយាមបេីករថយន្តចេញពីកន្លែងកេីតហេតុ។
ក្រោយមកដោយមានការសហការជាមួយកម្លាំងអន្តរាគមន៍ពីផ្នែកព្រហ្មទណ្ឌខណ្ឌនិងរួមជានគរបាលប៉ុស្តិ៍យកកាំភ្លើងអាកាដេញឃាត់ខ្លួនបាននៅចំណុចផ្លូវ១៦៣សង្កាត់ទួលទំពូងទី១ចាប់ទាញចេញពីរថយន្តនិងវាយខ្នោះយកមកនគរបាលខណ្ឌដេីម្បីសាកសួរនាំ ៕

អត្ថបទដែលជាប់ទាក់ទង