ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្លើមធំមែនអនុប្រធាននាយកដ្ឋានម្នាក់ បេីករថយន្តបុករថយន្តគេខូចខាត មិនដោះស្រាយ បែរជាដកកាំភ្លេីងគំរាមបាញ់សមត្ថកិច្ចត្រូវចាប់ខ្លួន

176

ភ្នំពេញ : បុរសម្នាក់ស្រវឹងជោគជ្រាំបេីករថយន្តហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AF៩៧៦៦ជ្រុលទៅបុករថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AT១៩១៤ហេីយខូចខាតរថយន្តព្រូសតិចតួច មិនដោះស្រាយ បែរជាដកកាំភ្លេីងភ្ជង់ នគរបាលចរាចរណ៍ខណ្ឌចំការមន តែត្រូវចាប់វាយខ្នោះនិងដកហូតអាវុធខ្លីបានចំនួន១ដេីម។
អ្នកភូមិឱ្យដឹងថា៖ហេតុកការនេះកើតឡើងកាល ពីម៉ោង៥និង៣នាទីល្ងាចថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ២០១៨នៅចំណុចមុខសាលាបឋមសិក្សាផ្សារដេីមថ្កូវ ខណ្ឌចំការមន ។

សមត្ថកិច្ចបានឱ្យដឹងថា៖ អ្នកបេីករថយន្តព្រូសមានឈ្មោះ ហ៊ុន សំសែនឧត្ដម ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនឯកជនមួយ ស្នាក់នៅផ្ទះលេខគ្មានលេខ តាមផ្លូវបេតុង ស្ថិតនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។ ជនសង្ស័យដែលឃាត់ខ្លួនខាងលើ ជនបង្កឈ្មោះ ម៉ៅ ចាន់រស្មី អាយុ ៤១ឆ្នាំ ជាអនុប្រធាននាយកដ្ឋានបច្ចេកទេសអនុវត្តលំនៅឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ស្នាក់នៅផ្ទះលេខ២៧ ផ្លូវ២១ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
មន្ត្រីនគរបាលចរាចរខណ្ឌចំការមន ដែលជនបង្កយកកាំភ្លើងភ្ជុង់គំរាមនេះ មានឈ្មោះ ឌួង ជីវិន និងឈ្មោះ ឈឹម ឌីណា ។

បុរដខាងលើបានប្រាប់អ្នកយកព័ត៍មានថា៖ មុនកេីតហេតុគាត់ឈប់រថយន្តនៅលេីផ្លូវ៤៨៨ ដេីម្បីចូលហាងកាត់សក់ហេីយស្រាប់តែមានបុរសម្នាក់ ដែលអាងខ្លួនមានអាវុធខ្លីបេីកបុករថយន្តគាត់ពីក្រោយ ខូចខាតតិចតួចហេីយមិនដោះស្រាយអង្គុយដេកក្នុងរថយន្តក្រោយមកនក៏ប្ដឹងសមត្ថកិច្ចផ្នែកជំនាញវាស់វែង ដេីម្បីចាត់ការតាមច្បាប់តែពេលសមត្ថកិច្ចមកដល់កន្លែងកេីតហេតុ គ្រាន់តែគាស់កញ្ចក់បុរសនោះភ្លាមដកកាំភ្លេីងខ្លីមកភ្ជង់ នគរបាលខណ្ឌរួចក៏បេីរថយន្តចេញពីកន្លែងកេីតហេតុ ត្រូវនគរបាលដេញតាមឃាត់បានចាប់វាយខ្នោះយកមកខណ្ឌតែម្ដង ។

សមត្ថកិច្ចនគរបាលខណ្ឌចំការមននបានប្រាប់ថាននៅមុនកេីតហេតុកម្លាំងនគរបាលប៉ុស្តិ៍បបានរាយការណ៍ថា មានគ្រោះថ្នាក់ចរាចរ រវាងរថយន្តបង្កម៉ាកហាយលែនឌ័រពណ៌សបុករថយន្តព្រូសនពីក្រោយតែសម្រួលមិនត្រូវ រួចក៏បានចុះដល់កន្លែងកេីតហេតុក៏ឃេីញបុរស បេីករថយន្តបង្កដេកក្នុងរថយន្តហេីយក៏គាស់កញ្ចក់រថយន្ត ដេីម្បីសម្របសម្រួលគ្នាតែដោយឃេីញស្រវឹង ក៏សុំលេខទូរស័ព្ទក្រុមគ្រួសារ ដេីម្បីមកដោះស្រាយ ស្រាប់តែបុរសនោះទាញកាំភ្លើងខ្លី ម៉ាកបេអាតា មកភ្ជង់រូបគាត់ជាមន្រ្តីនគរបាលទាំង២នាក់ រួចក៏ព្យាយាមបេីករថយន្តចេញពីកន្លែងកេីតហេតុ។
ក្រោយមកដោយមានការសហការនជាមួយកម្លាំងអន្តរាគមន៍ពីផ្នែកព្រហ្មទណ្ឌខណ្ឌ និងរួមជានគរបាលប៉ុស្តិ៍ យកកាំភ្លើងអាកាដេញឃាត់ខ្លួន បាននៅចំណុចផ្លូវ១៦៣ សង្កាត់ទួលទំពូងទី១ ចាប់ទាញចេញពីរថយន្ត និងវាយខ្នោះ យកមកនគរបាលខណ្ឌដេីម្បីសាកសួរនាំ ៕

អត្ថបទដែលជាប់ទាក់ទង