ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដុតបំផ្លាញគ្រឿងញៀនជាង៦៤ គីឡូក្រាម ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០១៨នៅ មជ្ឍមណ្ឌលកោះពេជ្រ

165

ភ្នំពេញ៖គ្រឿងញៀនចំនួនជាង៦៤គីឡូ ក្រាមត្រូវបានធ្វើការដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសវិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅមជ្ឍមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
វិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន តំណាងដ៏ខ្ពងខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា លោកខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ស្នងការរាជធានីលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពី រដ្ឋមន្ត្រី មន្ដ្រីពាក់ព័ន្ធ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួមក្នុងពិធីនេះ ប្រមាណជាង៤០០០នាក់ ។

លោកមាន ចាន់យ៉ាដា អភិបាលរងសាលារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “ផែនការយុទ្ធសាស្ត្រពហុវិស័យ របស់អាជ្ញាអរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺយើងបានធ្វើការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋទូទៅបានចំនួន ៩.៦៤០.០២១នាក់ ដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាដើម្បីឲ្យមានការភ្ញាក់រំលឹកបញ្ជូនកូនចៅ ដែលប្រើប្រាស់គ្រឿងញៀន ទៅរកសេវាព្យាបាល និងស្តារនីតិសម្បទា ឲ្យបានទាន់ពេលវេលា ។ បានរកឃើញ និងកត់ត្រាចំនួនអ្នកប្រើគ្រឿងញៀន ចំនួន ១៨.១០៤នាក់ ដែលចំនួននេះមានការថយចុះ ប្រមាណ ១២,២០% បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ។ បានផ្តល់ការព្យាបាល និងស្តារនីតិសប្បទា ដល់អ្នកញៀនគ្រឿង ញៀន ចំនួន១៥.៧៩៦នាក់ គឺស្មើនឹង ៨៧,២៥% នៃអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀន ដែលយើងបានរកឃើញ ។ បានបង្ក្រាបបទល្មើស ដែលមានការពាក់ព័ន្ធ នឹងគ្រឿងញៀន ចំនួន ៨.១៧៣ ករណី ចាប់ខ្លួនជនសង្ស័យបានចំនួន ១២.៨០០នាក់ និងរឹបអូសគ្រឿងញៀនគ្រប់ប្រភេទ (រួមទាំងកញ្ជាក្រៀម) បានចំនួន ២៩៦គីឡូ និង៥២១ក្រាម ។
លោក បានបន្តថា គណៈកម្មការ និងអនុគណៈកម្មការជំនាញ ចំនួន ៩ បានចាត់ចែង ដឹកនាំ និងសម្របសម្រួល ដោយអនុវត្តក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០១៨ កន្លងមកនេះ សម្រេចបាននូវលទ្ធផល គួរជាទីមោទនៈ រួមមាន យើងបានធ្វើការផ្សាយអប់រំ ដល់ប្រជាពលរដ្ឋទូទៅ បានចំនួន១.៦៣៨.៤៩៤នាក់ ដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាដើម្បីឲ្យមានការភ្ញាក់រំលឹក បញ្ជូនកូនចៅ ដែលប្រើប្រាស់គ្រឿងញៀន ទៅរកសេវាព្យាបាល និងស្តារនីតិសម្បទា ឲ្យបានទាន់ពេលវេលា ។ បានរកឃើញ និងកត់ត្រា ចំនួនអ្នកប្រើគ្រឿងញៀន ចំនួន ៩.៣៦៤នាក់ ។ បានផ្តល់ការព្យាបាល និងស្តារនីតិសម្បទា ដល់អ្នកប្រើប្រាស់គ្រឿងញៀន ចំនួន ៧.០៥៦នាក់ គឺស្មើនឹង ៧៥,៣៥% នៃអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀន ដែលយើងបានរកឃើញ ។ បានបង្ក្រាបបទល្មើស ដែលមានការពាក់ព័ន្ធ នឹងគ្រឿងញៀន ចំនួន ២.៨៧០ករណី ចាប់ខ្លួនជនសង្ស័យបានចំនួន ៩៣គីឡូ ១៩៩ក្រាម ។

យោងតាមរបាយការណ៍ សង្ខេបរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលអានដោយលោកសៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា
ពាក់ព័ន្ធនឹងការដុតបំផ្លាញគ្រឿងញៀន នាទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦ មិថុនានេះគឺបានមកពីវត្ថុតាង របស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកណ្តាល ក្នុងនោះរួមមាន៖ -សំណុំរឿង ព្រហ្មទណ្ឌចំនួន ៩របស់សាលាដំបូងរាជធានីភ្នំពេញ ដែលមានគ្រឿងញៀនសរុបចំនួន ៦៣គីឡូ ៧៨៥ក្បៀស ៦៦ក្រាម ។ សំណុំរឿង ព្រហ្មទណ្ឌចំនួន ១១០ របស់សាលាដំបូងខេត្តកណ្តាល ដែលមានគ្រឿងញៀន សរុបចំនួន ៤៣២,៥៤ក្រាម ។
សរុបគ្រឿងញៀនដែលត្រូវដុតបំផ្លាញ នៅក្នុងអង្គពិធីនេះ មានចំនួន ៦៤គីឡូ ១៩១ក្បៀស២ក្រាម ។
សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ គណៈកម្មការធ្លាប់បានធ្វើការដុតបំផ្លាញ គ្រឿងញៀន អស់មួយចំនួនធំ វត្ថុតាងគ្រឿងញៀនដ៏ច្រើន ដែលនឹងត្រូវដុតបំផ្លាញក្នុងពេលនេះ គឺជាទ្ធផលដែលសមត្ថកិច្ច បានបង្ក្រាប និងចាប់យកនៅក្នុងឆ្នាំ២០១៧ ហើយក៏ជាលទ្ធផល នៃការអនុវត្ត ផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ លើកទី២ និងទី៣ ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ។ សកម្មភាពទាំងអស់នេះ គឺជាព្រឹត្តិការណ៍ ដ៏ធំលើកទី៣ ដែលបង្ហាញ ឲ្យសាធារណជន និងប្រជាពលរដ្ឋ បានឃើញថា សមត្ថកិច្ចបានធ្វើការដុតបំផ្លាញ វត្ថុតាងជាច្រើន ដែលបង្ក្រាបបាន នាពេលកន្លងមក ។
លោកបន្តថា មានមាតិជាច្រើនបានលើកឡើងថា សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀន បានហើយមិនដឹងជាយកតៅណា? នេះគឺជាសាឆ្លើយតប និងជាសកម្មភាព ដែលបង្ហាញឲ្យឃើញវត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោលនាំឱកាស ទិវាគ្រឿងញៀនអន្តរជាតិលើកទី១៩ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ។
បរិមាណគ្រឿងញៀនដ៏ច្រើននេះ ប្រសិនបើយើងបង្ក្រាបមិនទាន់ពេលនោះ វាបង្កផលប៉ះពាល់ ដល់សុភាពប្រជាពលរដ្ឋ ជាបិសេសក្នុងស្រទាប់យុវវ័យ រាប់ពាន់នាក់ហើយ បើគិតជាទឹកប្រាក់មានប្រមាណជាង ២លានដុល្លារអាមេរិក។

លោកឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំគ្រឿងញៀន បានមានប្រសាសន៍ថា លទ្ធផលទាំងអស់នេះ បានបង្ហាញឲ្យឃើញ ទាំងបទល្មើសចរាចរណ៍ បទល្មើសឧក្រិដ្ឋ មានការថយចុះ ផងដែរ ។ នាយឧត្តមសេនីយ៍ ក្នុងឱកាសនោះក៏បានអំពាវនាវ ដល់ប្រទេសជាមិត្តអង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យ សាសនា វិស័យឯកជន និងសប្បុរសជន ចូលរួម និងគាំទ្រ ជាថវិកា សម្ភារៈ ដើម្បីរួមគ្នាលើកកម្ពស់ ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាកសាងមជ្ឈមណ្ឌល ព្យាបាល និងស្តារនីតិសម្បទា របស់រាជរដ្ឋាភិបាល ឲ្យកាន់តែទទួលបានជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង