ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ ជួញដូរនិងប្រើប្រាស់គ្រឿងញៀន៧នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

239

ភ្នំពេញ ៖ ជនសង្ស័យ៧នាក់ ជាក់ព័ន្ធទៅនឹងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍កាកាប២ ខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ខ្លួនបាន កាលពីវេលាម៉ោង៥និង៣០នាទីល្ងសច ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នៅតាមចំណុចផ្លូវលំ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ វត្ថុតាងដកហូតបានថ្នាំញៀង ១១កញ្ចប់ ធំ១ តូច១០ កញ្ចប់ ម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក Zoomer-x ពណ៍ខ្មៅពាក់ស្លាកលេខ
ភ្នំពេញ1GR-3416 និងមួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅសេរី ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GT-1165 ។ ទូរស័ព្ទដៃចំនួន៣គ្រឿង Nokia ២គ្រឿង និងម៉ាក oppo ១គ្រឿង និងឧបករណ៍ជក់គ្រឿងញៀន មួយចំនួនទៀត ៕

អត្ថបទដែលជាប់ទាក់ទង