ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពេលមានភ្លៀង រន្ទះបាញ់សម្លាប់មនុស្ស២នាក់ និងរបួសម្នាក់

113


ឧត្តរមានជ័យ៖ រន្ទះបាញ់ សម្លាប់មនុស្ស២នាក់ និងម្នាក់ទៀតសន្លប់បាត់ស្មារតី រងរបួសធ្ងន់ នៅព្រលប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងករណីភ្លៀងមួយមេធំបង្កឱ្យមានខ្យល់រន្ទះ។

នគរបាលស្រុកចុងកាល់ បានឲ្យដឹងថា ក្នុងពេលមានភ្លៀងមួយមេធំនោះ អ្នកទាំងបីនាក់កំពុងដេញគោមក នៅព្រៃចំណុចវាលស្រែ ស្ថិតនៅចំណុចគោកច្រឹកលិច ភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នៅព្រលប់ថ្ងៃទី២៦ ខែមិថុនា បណ្តាលឲ្យស្លាប់ ២នាក់ គឺ ឈ្មោះ ច្រុច ហ៊ីង ភេទស្រី អាយុ៤៩ឆ្នាំ ស្លាប់នឹងកន្លែង និង ឈ្មោះ ម៉ា សឿម ភេទស្រី អាយុ៦៧ឆ្នាំ ស្លាប់កន្លែកើតហេតុ និង ឈ្មោះ ហ៊ា សាវុធ ហៅ ប៉ាក់ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ សន្លប់៕

អត្ថបទដែលជាប់ទាក់ទង