ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ជួបជាមួយកម្មករ កម្មការនីជាង ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង

117

នៅព្រឹកថ្ងៃពុធ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនីសរុបប្រមាណ ២៤៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយបងប្អូនកម្មករ កម្មការនីនៅក្នុងខេត្តកំពង់ឆ្នាំនាថ្ងៃនេះ គឺជាជំនួបលើកទី៤៦ហើយ គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក។ ជំនួបទាំង ៤៦លើកនេះ មានកម្មករ កម្មការនីសរុប ៦០៥២១២ នាក់ ដែលបានចូលរួមសំណេះសំណាល ដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន។

រោងចក្រសហគ្រាសទាំង៥ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីអញ្ជើញជួបសំណេះសំណាល ជាមួយសម្តេចតេជោ នាព្រឹកនេះ គឺមកពីស្រុកសាមគ្គីមានជ័យចំនួន៣ និងស្រុកកំពង់ត្រឡាចចំនួន២។ រោងចក្រទាំង៥នេះ មានរោងចក្រចំនួន៤ ជារោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រ១ទៀត ជារោងចក្រផលិតស្បែកជើង ហើយផលិតផលផលិតចេញពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលបានទន្ទឹងរង់ចាំពូថ្ងៃនេះ។ ពូក៏ទន្ទឹងរង់ចាំជួបកូនក្មួយទាំងអស់គ្នាដែរ។ ពូពិតជាសប្បាយចិត្តខ្លាំងណាស់ និងសូមអរគុណកូនក្មួយដែលបានទទួលពូយ៉ាងរាក់ទាក់កក់ក្តៅ ហើយពូក៏សូមអរគុណម្ចាស់រោងចក្រទាំងអស់ដែលបានអនុញ្ញាត្តិអោយកូនក្មួយបានឈប់សម្រាកពីការងារថ្ងៃនេះ ហើយនៅតែទទួលបានប្រាក់ខែធម្មតា។

គ្រប់កន្លែងដែលពូបានទៅដល់ គឺពូតែងតែសង្កេតឃើញការគោរពស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រពីបងប្អូនជនរួមជាតិ និងកូនក្មួយទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសតាមរយៈការចាប់ដៃ, ចាប់ឱប, ថើប និងថតសែលហ្វី (Selfie) ហើយនឹងការបង្ហោះចេញតាមបណ្តាញសង្គមផ្សេងៗ។ មកដល់ថ្ងៃនេះពូបានជួបកូនក្មួយកម្មករជាង ៦សែននាក់រួចហើយ។

ជាថ្មីម្តងទៀត ពូសូមអរគុណកូនក្មួយទាំងអស់ និងបងប្អូនជនរួមជាតិដែលបន្តបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” មានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី (២០)៕

អត្ថបទដែលជាប់ទាក់ទង