ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆាបឆេះ កាស៊ីណូកម្ពស់១៨ជាន់ របស់ឧកញ៉ា កុក អាន

85


បន្ទាយមានជ័យ៖ បើតាមការផ្សាយក្នុងផេកហ្វេសប៊ុក លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
កាលពីព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០១៩នេះ បានឲ្យដឹងថា អគ្គិភ័យឆាបឆេះ កាស៊ីណូកម្ពស់១៨ជាន់ របស់ឧកញ៉ា កុក អាន នៅសង្កាត់
​ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ មនុស្សមួយចំនួន ត្រូវបានរងរបួស។

មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០៖១០នាទីនេះ
មានអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅកាស៊ីណូហ្គោលឌិនកម្ពស់១៨ជាន់ របស់លោកឧកញ៉ា កុក អាន
ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​​ ខេត្តបន្ទាយមានជ័យ។ ​ រថយន្ត​ពន្លត់​អគ្គីភ័យ
របស់សមត្ថកិច្ច​បានអន្តរាគមន៍​បាញ់ពន្លត់បានទាន់ពេលវេលា។ តាមសេចក្តីរាយការណ៍បឋម អគ្គិភ័យនេះ
ក៏បានបង្កឲ្យមានមនុស្សមួយចំនួន ត្រូវបានរងរបួសផងដែរ ។

ប្រភពពីទីក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ឆេះប្រអប់ជណ្តើរយន្តដែលនៅក្រៅអគារ ហើយអាចឆេះតែខាងក្រៅអគារនឹងទេ
ព្រោះវាជាកាបោនដែលងាយនឹងឆេះ៕

អត្ថបទដែលជាប់ទាក់ទង