ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាកបាល់ទាត់ចាន់វឌ្ឍនាកាបើករថយន្តបុកខឿន ផ្លូវស្ពានអាកាស៧មករាខូចខាត

58

ភ្នំពេញ៖ កីឡាកបាល់ទាត់ប្រចាំព្រះរាជាណាចក្រកម្ពុជាចាន់វឌ្ឍនាកា បើករថយន្តស៊េរីទំនើបមួយគ្រឿងបត់ស្តាំដៃឆ្លងផ្លូវលឿន ជ្រុលបុកខឿនផ្លូវស្ពានអាកាស៧មករា បែករាយពេញផ្លូវរថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេង យ៉ាងដំណំទៅមុខលេងរួចតែមិនមានអ្នករងបួស។ ហេតុការណ៌ នេះកើតឡើងកាលពីម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោយស្ពានអាកាស៧មករា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី កែងនិងផ្លូវ២៧១ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ចំណែកប្រជាពលរដ្ឋឃើញហេតុការនេះបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តលុចសុីស៊េរីទំនើបNX200tមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2AX-7011បើកបរដោយបុរសម្នាក់រួបដំណើរនិងនារីម្នាក់ទៀត ធ្វើដំណើតាមបណ្តោយផ្លូវសហពន្ធ័រុស្សីទិសដៅពីលិចទៅកើត ផ្លូវខាងក្រោមស្ពានក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើកែង និងផ្លូវ២៧១បានបត់ស្តាំដៃលឿនពេកជ្រុល ទៅបុកខឿនផ្លូវបែករាយពេញផ្លូវហើយរថយន្ត បង្ករមិនទាន់អស់ល្បឿនបានជ្រុលទៅមុខចំងាយប្រមាណជា១០០ម៉ែត្រខូចខាតផ្នែកខាងមុខខាងឆ្វេងនិងបែកកង់ទៅមុខលេរួច។ប្រជាពលរដ្ខក៏បាននាំគ្នាដេញតាម ស្រាប់តែឃើញស្គាល់ជាកីឡាកបាល់ទាត់ លោកចាន់វឌ្ឍនាកានិងនារីម្នាក់ ទៀតបាននាំគ្នាចេញពីរថយន្តរួចនាំគ្នា គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ។

សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅ រក្សាទុកនៅការិយឆល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង