ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តរេចង្កូត ទៅបុកម៉ូតូ ស្លាប់៤នាក់របួស៥នាក់ នៅស្រុកពួក

204


សៀមរាប៖ មនុស្ស៤នាក់បានស្លាប់ភ្លាមៗ និង៥នាក់ផ្សេងទៀត បានរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្តបុកជាមួយម៉ូតូ នៅវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិដំណាក់ស្លាញ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តកាមរីមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0932 បើកបរដោយមិនស្គាល់អត្តសញ្ញាណ បើកពីលិចទៅកើតដឹកអ្នកដំណើរ៤នាក់បានបុកម៉ូតូC125 ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សុន សែន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើស្រែស្នាក់នៅភូមិច្រនៀង ឃុំព្រៃជ្រូក ស្រុកពួក បើកពីកើតទៅលិច ដឹកប្រពន្ធនិងកូន២នាក់។បណ្តាលឲ្យស្លាប់អ្នកម៉ូតូ៤នាក់ របួសស្រាល៥នាក់។ ខូចខាតរថយន្តបង្កបាន ធ្លាក់ចូលក្នុងស្រែ ឯម៉ូតូរងការខូចខាត។

លោកអធិការបន្ថែមថា មូលហេតុ ភាគីអ្នកបើករថយន្ត បើកល្បឿនលឿន មិនប្រកាន់ស្ដាំ បានជ្រុលទៅបុកម៉ូតូ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា។ ជុំវិញករណីនេះ បើតាមអធិការបញ្ជាក់ថា នៅមិនទាន់ដឹងតៃកុងរថយន្ត ជានរណានៅឡើយ ដោយ កំពុងសាកសួរ អ្នកជិះក្នុងរថយន្ត ពួកគេថា តៃកុងរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែង នឹងបាននាំជនរងគ្រោះទៅសង្រ្គោះ។ ចំណែកវត្ថុតាងពាក់ព័ន្ធ រក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុក។ សាកសពជនរងគ្រោះត្រូវបានប្រគល់ ជូនក្រុមគ្រួសារដើម្បី ធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង