ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកកណ្តៀង សហការបង្ក្រាបបទល្មើសនេសាទ

149

ពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកកណ្តៀង សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយលោក ឆាយ គីមម៉ុង អភិបាលស្រុកកណ្តៀង បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិ កោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង នៅវេលាម៉ោង ១០ និង ១៥នាទីព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ដោយបានរឹបអូស សាច់អួនប្រវែង ១០០០ម៉ែត្រ បង្គោលចំរ៉ឹងចំនួន ៧៣០ដើម បរ ចំនួន ០២មាត់ និងឡុក ចំនួន ០៣ស្និតចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ វត្ថុតាងត្រូវបានដុយបំផ្លាញចោលនៅនឹងកន្លែង។
បច្ចុប្បន្ន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កំពុងតាមស្វែងរកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង