ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរងផលប៉ះពាល់អគ្គិសនីខេត្តកំពង់ចាមចំនួន៧គ្រួសារហើយព្រមព្រៀងទទួលយកសំណង ជាលុយកាក់

131

ខេត្តកំពង់ចាម៖ មកដល់ពេលនេះប្រជាពលរដ្ឋដែល
ទទូលរងផលប៉ះពាល់អគ្គិសនីខេត្តកំពង់ចាមចំនួន៧គ្រួសារហើយ បានព្រមព្រៀងទទួលយកសំណង ជាលុយកាក់ ពីក្រុមការងារដោះស្រាយផលប៉ះពាល់នៃអគ្គិសនីកម្ពុជា ។
មន្ត្រីដែលជាក្រុមការងារចុះអនុវត្តលើកិច្ចការងារនេះបានអោយដឹងថា អនុវត្តតាមការណែនាំពីលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារ ដោះស្រាយផលប៉ះពាល់នៃអគ្គិសនីកម្ពុជា រួមជាមួយក្រុមការងារខេត្តកំពង់ចាមបានចុះធ្វើការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ជាបន្តទៀត ហើយជាលទ្ធផល នៃការដោះស្រាយផលប៉ះពាល់ នៅរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នេះ ក្រុមការងារដោះស្រាយផលប៉ះពាល់អគ្គិសនី បានដោះចប់ និងធ្វើកិច្ចសន្យា ព្រមទាំងកំពុងរៀបចំថវិកាជូន 0២គ្រួសារ រួមទាំង0៥គ្រួសារកាលពីម្សិលមិញ សរុបគឺ0៧គ្រួសារដោយ បានយល់ព្រមទទួលសំណង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីនៅសល់ប្រជាពលរដ្ឋចំនួន ១០ គ្រួសារទៀតមិនទាន់ព្រមព្រៀងដោះស្រាយ។
នៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម០៦គ្រួសារ រកឃើញថ្មី បានយល់ព្រម ថែម 0២គ្រួសារទៀត សរុប 0៤ គ្រួសារគឺ នៅថ្ងៃទី២៧ មិថុនា ២០១៨នេះ 0២គ្រួសារ÷ ១/-លោកយាយ វ៉ន់ ស៊ុនអេង កូនស្រីឈ្មោះ លី ណាគ្រី ទទួលជំនួស) ដីប៉ះពាល់ ១០១ម៉ែត្រការ៉េ (១ម៉ែត្រ២ស្មើនឹង៥$);
ដើមស្នាយ១៨ដើម (១ដើម=៤$) សរុបថវិកាត្រូវទទួលស្មើនឹង៥៧៧$។ ២/-លោក ថៃ សាមុត និងលោកស្រី លី ណាគ្រី ដីប៉ះពាល់ស្មើនឹង២៥៣ម៉ែត្រ២ (១ម៉ែត្រ២ស្មើ៥$) ,ប៉ះប៉ូវ ថ្លៃចាក់ដីស្មើ៣00$ និង ថ្លៃដើម តាសេក0៣ដើម ស្មើនឹង១២ដុល្លារ សរុបថវិកា ត្រូវទទួលស្មើនឹង១៥៧៧ដុល្លារ។ ចំពោះថវិកា នឹងប្រគល់ជូន នៅសប្តាហ៍ក្រោយ។ ដូចនេះអ្នករកឃើញថ្មី0៦គ្រួសារ បានដោះស្រាយចប់0៤នៅសល់
0២គ្រួសារគឺ ១/-លោកចេង ថា និងអ្នកស្រីដន សំអឿន ដែលប៉ះពាល់ដីលំនៅដ្ឋាន។២ /-លោក ឈាង ស៊ាងហាក់ ដីមិនប៉ះពាល់ទេ តែគាត់ប្តឹងទាមទារសំណង ថ្លៃកាប់ដើមឈើរបស់គាត់ ។
ក្រោយពីទទួលបានលទ្ធផលបឋមនេះហើយ ក្រុមការងារនឹងបន្ត ដោះស្រាយបន្តបន្ទាប់ទៀត ៕

អត្ថបទដែលជាប់ទាក់ទង