ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​១៥​នាក់​ បើក​បន​ល្បែង​តាម​អន​ឡាញ​ខុសច្បាប់ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​

76

ខេត្តបន្ទាយមានជ័យ​៖​ ក​ម្លាំ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ ខេត្ត​សហការ​ជាមួយ​កម្លាំង​គ​របាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​១៥​នាក់​ នៅផ្ទះ​វីឡា​មួយ​កន្លែង បាន​ជួល​ទៅ​ឲ្យ​ជនជាតិ​ចិន​ បើក​បន​ល្បែង​តាម​អន​ឡាញ​ខុសច្បាប់​ ស្ថិត​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​២​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៩​។​
​យោង​តាម​របាយការណ៍​ ពី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ឲ្យ​ដឹង​ ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនជាតិ​ចិន​ បើក​បន​ល្បែង​តាម​អន​ឡាញនេះ ​ក្រោម​ការ​ដឹក​នាំ​បង្ក្រាប​ផ្ទាល់ពី លោក​ឧត្តមសេនីយ៍ត្រី​ សិទ្ធិ​ ឡោះ ​ស្នងការ​រង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ និង​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ លោក​ សុក​ កែវ​បណ្ឌិត​ អនុវត្ត​តាម​ដីកា​អនុញ្ញាតឲ្យឆែកឆេរ​ របស់​ប្រធាន​សាលា​ដំបូង​ខេត្តបន្ទាយមានជ័យ​ លោក​ ជឺ​ សុខ​។​

​ជនជាតិ​ចិន​ទាំង​១៥​នាក់​ ដែល​មក​ស្នាក់​នៅ​ជួល​ផ្ទះ​វីឡា​ បើក​បន​ល្បែង​ តាម​អន​ឡាញ​ខុសច្បាប់​ សមត្ថកិច្ច​ឆែកឆេរ​ត្រួតពិនិត្យ​មាន​ កាន់​លិខិតឆ្លងដែន​ប្រភេទ​ការងារ ​ប៉ុន្តែ​គ្មាន​ប័ណ្ណ​ការងារ​នោះ​ និង​ដកហូត​សម្ភារៈ​ប្រើប្រាស់​បំរើ​ឲ្យការ​ព្រឹ​ត្តបទ​ល្មើស​អន​ឡាញ​មួយ​ចំនួន​ធំ​ផង​ដែរ​ ។​
​បច្ចុប្បន្ន​ ​ជនជាតិ​ចិន​ទាំង​១៥​នាក់​ សមត្ថកិច្ច​បាន​ចាប់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល ​ខេត្តបន្ទាយមានជ័យ​ ដើម្បី​យក​មក​សាកសួរ​ និង​ចាតការ​តាម​ផ្លូវច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង