ជាង១០០០នាក់ចូលរួមរត់ក្នុងព្រឹត្តិការណ៍4Th Angkor Ultra Trail នៅតំបន់អង្គរ
ភ្នំពេញ៖ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយនៅអង្គរវត្តលើកទី៤(4Th Angkor Ultra Trai)នឹងធ្វើរយៈពេល២ថ្ងៃគឺថ្ងៃទី១៩ និង២០មករានាតំបន់អង្គរខេត្តសៀមរាប ។
នេះជាការរត់ក្នុងចម្ងាយ១២៨គីឡូម៉ែត្រដែល ពេលនេះមានអ្នកចុះឈ្មោះចូលរួមរត់បានជាង១.០០០នាក់ហើយ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំនេះមានអ្នកចុះឈ្មោះចូលរួមបានកើនដល់ក្នុងរង្វង់១.០០០នាក់ ហើយដែលមកពី៤២ប្រទេសកាលពីឆ្នាំកន្លងទៅ មានអ្នកចូលរួមប្រមាណក្នុងរង្វង់ជាង៧០០នាក់ប៉ុណ្ណោះ ។
ព្រឹត្តិការណ៍នេះអ្នកដែលរត់ខ្លាំងនឹងប្រើថិរវេលាមិនតិចជាង២៤ម៉ោងនោះឡើយ ព្រឹត្តិការណ៍ Ultra Trail មានន័យថា រត់ចម្ងាយឆ្ងាយហេតុនេះសុវត្ថិភាពនៃអ្នកចូលរួមគឺកម្ពុជា សហការគ្នាការពារដល់ពួកគេ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ អាជ្ញាធរអប្សរា អាជ្ញាធរខេត្តសៀមរាបត្រូវតែធានារ៉ាប់រង សុវត្ថភាពលើផ្លូវរត់សម្រាប់ពួកគេ ។ ការរត់នឹងប្រើរយៈពេល២ថ្ងៃដោយចាប់ផ្ដើមពីយប់ថ្ងៃទី ១៩ ហើយបញ្ចប់ នៅយប់ថ្ងៃទី២០ខែមករាឆ្នាំ២០១៩ហើយ សម្រាប់ចម្ងាយឆ្ងាយនេះមានតែជនបរទេសទេដែលចូលរួមរត់ចម្ងាយឆ្ងាយនេះច្រើន ។
ឆ្នាំនេះជនជាតិបារាំងមានអ្នកចូលរួមរត់ច្រើនជាងគេ បន្ទាប់មកកម្ពុជា ចំនួន១០០នាក់ និងប្រទេសចិន គឺការរត់នេះមានចម្ងាយ១២៨គីឡូម៉ែត្រ ៦៤គីឡូ ម៉ែត្រ ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ ។
លោកវ៉ាត់ចំរើនមានជំនឿចិត្តថា សម្រាប់ការរត់ចម្ងាយ១៦គីឡូម៉ែត្រនិង៦៣គីឡូម៉ែត្រ នឹងមានអ្នករត់ជាជនជាតិកម្ពុជា ចូលរួមច្រើនតែសម្រាប់ចម្ងាយ១២៨គីឡូម៉ែត្រ ក៏អាចនឹងមានអ្នកចូលរួមជាជនជាតិខ្មែរចូលរួមតិចតួចប៉ុណ្ណោះ។