ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងធនធានទឹក នឹងឧតុនិយម បានប្រកាសថាអាកាសធាតុនឹងចុះត្រជាក់១៧-១៩អង្សាសេ ចាប់ពីថ្ងៃ២៥-២៧ មករានេះ

63

ភ្នំពេញ៖ ដូចដែលបងប្អូនបានជ្រាប​រួចមកហើយថា​ ប្រទេស​កម្ពុជា​ គឺជាប្រទេសដែលមានរដូវ​ធំពីរ​ គឺរដូវ​ប្រាំង​ និងរដូវវស្សា​ ប៉ុន្តែមកដល់​សព្វថ្ងៃ​នេះ​ ចំពោះអាកាស ធាតុ ហាក់បីជា​មាន​ភាព​ប្រែប្រួល​ជា​ញឹកញាប់​ និង​មិនមាន​ភាព​ប្រក្រតី​នោះឡេីយ​ ដែលអាចបង្កឲ្យ​យើងរងនូវភាពប៉ះពាល់​ ក៏ដូចជាប៉ះពាល់ទៅដល់សុខភាពផងដែរ ។
យោងតាមសេចក្ដីជូនដំណឹងរបស់​ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី ការចុះត្រជាក់លើកទី២ សូមបងប្អូនប្រជាពលរដ្ឋ ពិសេសវីរ កងទ័ព ដែលឈរជើង នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ប្រុងប្រយ័ត្ន ចំពោះការចុះត្រជាក់នេះ ។
បន្ទាប់ពី​បាន​ តាមដានលើស្ថានភាព​ អាកាសធាតុរួចមក​ឃើញថា៖​ នៅថ្ងៃទី​ ២៤-២៧​ ខែមករា​ ឆ្នាំ​២០១៩​ ជ្រលង​សម្ពាធ​ខ្ពស់​ នឹងបង្កើន​ឥទ្ធិពល​ខ្លាំង​ មកលើ​ ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។ លក្ខណៈ​បែប​នេះ​ នឹងបង្ក​ធាតុ​អាកាស​ ​ព្រះ​រាជា​ណាចក្រ​ កម្ពុជា​ ចុះត្រជាក់ម្តងទៀត​ ចាប់ពី​ថ្ងៃ​ទី​ ២៥-២៧​ ខែមករា ។
ជា​ពិេសស​ ​នៅតំបន់ជួរ​ភ្នំ​ ខេត្ត​មណ្ឌលគិរី​ ខេត្ត​ព្រះវិហារ​ ដែលមាន​សីតុណ្ហភាព​ ​អប្បបរមា​ អាចនឹងធ្លាក់ចុះ​ មកនៅ ក្នុង​រង្វង់​ ១៧-១៩​ អង្សាសេ​។ អាស្រ័យ​ដូច​ បានជម្រាបខាងលើ​ សូមប្រជាពលរដ្ឋ​ ជាពិសេស​ វីរកងទ័ព​ ដែលឈរជើង នៅតំបន់ជួរភ្នំដងរែក​ នៅខ្ពង់រាប​នភាគ​ឥសាន​ ប្រុង​ប្រយ័ត្ន​ ​ចំពោះ​អាកាសធាតុ​ ដែលចុះ​ត្រជាក់​នេះ ៕

អត្ថបទដែលជាប់ទាក់ទង