ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបុកម៉ូតូពីក្រោយ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ហើយរថយន្តបើករត់បាត់

59


មេមត់: មានគ្រោះថ្នាក់ចរាចរ​​ កើត​ឡើង​រវាងម៉ូតូ និងរថយន្ត ដែលបង្កឲ្យយុវជនម្នាក់ស្លាប់ ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកស្រុកមេមត់ ឯម្នាក់ទៀតរបួសធ្ងន់ បញ្ជូនសង្រ្គោះបន្ត នៅមន្ទីរពេទ្យខេត្តកំពង់ចាម ដែលហេតុការណ៍កើតឡើង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៩ : ២០ នាទី នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១២​-២១៣ ស្ថិតនៅភូមិរោងចក្រស្ក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

​បើយោងតាមកន្លែងកើតហេតុសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ៖ ម៉ូតូម៉ាកអ៊ឹមអេសអ៊ិច (MSX) ពណ៌ស បើកបរពីទិសខាងលិចទៅទិសខាងកើត ដោយល្បឿនយ៉ាងលឿង និងគ្មានភ្លើងសម្រាប់បំភ្លឺផ្លូវ មកដល់ចំណុចកើតហេតុ បានបុកគ្នា ជាមួយរថយន្តធុនធំមួយគ្រឿង មិនស្គាល់ម៉ាក បុកពីក្រោយពេញទំហឹងតែម្ដង ។​ ក្រោយកើតហេតុរថយន្តធុនធំមួយគ្រឿង មិនស្គាល់ម៉ាក បើករថយន្តគេចចេញពីកន្លែងកើតហេតុ។​

សមត្ថកិច្ចយើងបានដឹងបន្ថែមទៀតថា ៖ ម៉ូតូម៉ាកMSX បើកបរដោយឈ្មោះ ឡុង ឌី ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកមេមត់) និងរួមដំណើរឈ្មោះ ឈាង ដារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្នងក្រពើ​លិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ (របួសធ្ងន់)​ ។​ ចំណែកឯម៉ូតូចំនួន​១គ្រឿង សមត្ថកិច្ចនគរបាលចរាចរណ៍ បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការស្រាវជ្រាវ និងបំពេញសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង