ប្រើបច្ចេកវិទ្យាអេកូសោនដឺ ដែលជាបច្ចេកវិទ្យាថ្មីដើម្បីធ្វើប៉ានប្រមាណ បរិមាណត្រីដែលកំពុងផ្លាស់ទីពីបឹងទន្លេសាប
នៅព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានទទួលជួបពិភាក្សាការងារ ជាមួយក្រុមសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ នេវ៉ាដា រ៉េណូ និងវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិច រួមមានៈ Dr. Zeb Hogan, Dr. Sudeep Sandra, Dr. Gordon Holtgrieve និងProf. Hohn K. Horne ទៅលើការប្រើបច្ចេកវិទ្យាអេកូសោនដឺ ដែលជាបច្ចេកវិទ្យាថ្មីដើម្បីធ្វើប៉ានប្រមាណ បរិមាណត្រីដែលកំពុងផ្លាស់ទីពីបឹងទន្លេសាបតាម ដងទន្លេសាបឆ្ពោះទៅទីជម្រករដូវប្រាំងនិងកន្លែងពងកូននៅតំបន់មេគង្គលើ។ ឯកឧត្តមបានមានប្រសាសន៍ បន្ថែមថា តួលេខទាំងអស់នេះសំខាន់ណាស់ ក្នុងការគ្រប់គ្រងធនធានជលនៃប្រទេសកម្ពុជា ក៏ដូចធនធានជលផងនៃទន្លេមេគង្គទាំងមូល។
ជាទីបញ្ចប់ភាគីទាំងពីរបានឯកភាពថា ការងារនេះមានទំហំធំ និងមានសារៈសំខាន់ខ្លាំង ហើយភាគីទាំងពីរនឹងរៀបចំផែនការជាក់ លាក់មួយសំរាប់ធ្វើការងារនេះ។ បន្ទាប់មកគណៈប្រតិភូបានចុះ ពិនិត្យគន្លងដាយត្រីលេខ១៥ និងការនេសាទដោយប្រើឧបករណ៏ ម៉ាញ់នៅស្រុកមុខកំពូល ខេត្តកណ្តាល។