ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោទប្រកាន់ មេការជនជាតិចិន នៅមន្ទីរពេទ្យវ៉ិចតូរៀ ពីរបទល្មើស និងបញ្ជូនទៅចៅក្រមកាត់ការបន្ត

112


ភ្នំពេញ៖ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានចោទប្រកាន់ជនជាតិចិនម្នាក់ ករណីបង្ខំ ឲ្យស្ដ្រីម្នាក់វះកាត់​ និងបង្ខាំងទុកស្ត្រីជាម្តាយទាំងយប់ ព្រោះគ្មានលុយថ្លៃព្យាបាល នៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀចំនួនពីរបទល្មើស គឺពីបទ “បង្ខាំងមនុស្សដោយខុសច្បាប់ និងបទកំហែងយក”។

លោកព្រះរាជអាជ្ញារង វង្ស ប៊ុនវិសុទ្ធ ក៏បានបញ្ជូនសំណុំរឿងនេះ ទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីតុលាការ។

សូមបញ្ជាក់ថា ករណីនេះកើតឡើង នៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យវ៉ិចតូរៀ មានទីតាំងនៅផ្ទះលេខ៦១A ផ្លូវលេខ ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជារបស់លោកស្រីវេជ្ជបណ្ឌិត​ សៀង សុគន្ធ អ្នកទទួលខុសត្រូវ មន្ទីរពេទ្យវ៉ិចតូរៀ៕

អត្ថបទដែលជាប់ទាក់ទង