ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តមួយគ្រឿង បើកដេញបុកម៉ូតូ សម្លាប់នារីម្នាក់

64


ភ្នំពេញ៖ នារីម្នាក់ បានស្លាប់ភ្លាមៗក្នុងថ្លុកឈាម ដោយសាររថយន្តមួយគ្រឿង បើកដេញបុកម៉ូតូមួយគ្រឿង សម្លាប់នារីដ៏ឃោរឃៅ ពីជនទុច្ចរឹត កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅចំណុចជាប់របងសួនចំការព្រីង ស្ថិតតាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា នារីរងគ្រោះជិះម៉ូតូ តាមបណ្តោយផ្លូវលេខ២០១១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកម៉ូតូមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាកឡិចស៊ីស១គ្រឿង ដេញបុកអូសនារីរង គ្រោះប្រមាណ២០០ម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង ។

នារីរងគ្រោះមានឈ្មោះ ស្រីមុំ អាយុជាង២០ឆ្នាំ មានស្រុកកំណើតនៅភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល ៕

អត្ថបទដែលជាប់ទាក់ទង