ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អីយ៉ាស់! ស្រីស្អាតទិញដូងតែ ២ផ្លែសោះ តថ្លៃបែកផ្សែង លោកតានិយាយតែមួយម៉ាត់ ធ្វើឲ្យនាងអាម៉ាស់ងើបមុខមិនរួច

93

ភ្នំពេញ៖ កញ្ញាម្នាក់បានចុះពីរថយន្ត ស៊េរីទំនើបមួយដើរសំដៅមកកាន់កន្លែងលក់ដូង ហើយបានសួរតាលក់ដូង។ស្រីស្អាត៖ តា ដូងមួយ ប៉ុន្មាន?”
លោកតា៖ មួយ ៣០០០៛ ក្មួយ.. ដូងក្រអូបទឹកផ្អែមឆ្ងាញ់ណាស់! ស្រីស្អាត៖ ដូងអ៊ុំអីក៏ថ្លៃម៉េស មួយផ្លែ ២០០០៛ បានហើយខ្ញុំជួយយក ២ផ្លែ
លោកតា៖ ចុះមិនបានទេក្មួយ ព្រោះដូងអ៊ុំខំដាំខ្លួនឯង ដឹកខ្លួនឯងទៀត ហើយអ៊ុំត្រូវមកឈរហាលថ្ងៃរាប់ម៉ោងៗ ទំរាំតែបានលក់ដាច់មួយៗ មិនរួួចដើមទេក្មួយ ពេលនោះក្នុងដៃស្រីស្អាតមានកាន់កាហ្វេមួយកែវ លោកតាឃើញបែបនេះក៏សួរថា… លោកតា៖ ហើយកាហ្វេដែលក្មួយកាន់ហ្នឹងមួយកែវប៉ុន្មានដែរ? ស្រីស្អាត តម្លៃ5$
លោកតា៖ ចុះក្មួយមានតថ្លៃគេអត់?
ស្រីស្អាត៖ ឆ្កួតទេហ៎ កាហ្វេគេ ប្រេនៗ brand brand ឲ្យតថ្លៃម៉េច !!!
លោកតា៖ ជាមួយអ្នកមាន ក្មួយមិនហានតថ្លៃគេសូម្បីមួយរៀល តែបែជាមកតថ្លៃអ្នកក្រដូចជាអ៊ុំអោយថោកហួសតម្លៃចឹង? បន្ទាប់ពីលឺពាក្យលោកតាមួយម៉ាត់នេះ ធ្វើឲ្យស្រីស្អាតឈររឹងខ្លួនពោរពេញដោយក្តីអាម៉ាស់។
ក្នុងករណីនេះ វាជារឿងមួយយ៉ាងសាមញ្ញបំផុត ចំពោះលុយ $5.00 សំរាប់ម្ចាស់ហាងដែលសម្បូណ៌លុយចាយ និងមិនខ្វះអ្វីហូបនោះ ។
តែលុយ១០០០រៀល វាមានសារៈសំខាន់ សម្រាប់អ្នកខ្សត់ និងទីទាល់ក្រទាំងឡាយ….តែមនុស្សមួយចំនួន បានតថ្លៃយ៉ាងស្វិតស្វាញបំផុត នៅពេលទិញអ្វីមួយពីពួកគាត់ តែបែរជាចាយយ៉ាងទូលាយ សម្រាប់ហាងធំៗហេតុអីបានជាមកចង់កិបកេងពីអ្នកក្រដែលខំប្រឹងប្រើកំលាំងធ្វើការ? យើងជះលុយទាំងរយៗលើសំភារះ លើអាហារ ប្រេនៗ brand brand តែបែរជាមកតថ្លៃលុយ ១០០០រ ២០០០រ ជាមួយអ្នកអត់ដែលខំប្រឹងធ្វើការហត់ទាំងថ្ងៃទាំងយប់ទៅវិញ?
នាងឆ្លើយវិញ អ្នកទិញអ្វីក៏ត្រូវតថ្លៃ អញ្ជឹងហើយ!! តែសម្រាប់អ្នកខ្សត់ យើងគួរទូលាយជាមួយពួកគាត់ ពេលដែលអ្នកទិញអ្វីមួយពីគាត់ ចូរអ្នកគិតលើអំពើ«សប្បុរសធម៍» តែបន្តិចក៏វាមិនខាតអីប៉ុន្មានដែរ និងគួរតែសរសើរពួកគាត់ ដែលពួកគាត់មិនសម្រេចចិត្ត ដើរសុំទាន ឬ ឆក់ ប្លន់ ដើម្បី ចិញ្ចឹមជីវិត!!!! ៕ ដោយ៖សារឹទ្ធ

អត្ថបទដែលជាប់ទាក់ទង