ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ គួច ចំរើន អញ្ជើញចូលរួមពិសាអាហារសាមគ្គីជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ខណៈពួកគាត់បាននិងកំពុងជួយ​ពិនិត្យ​ព្យាបាលជំងឺជូនដលប្រជាពលរដ្ឋចំនួន​៥ស្រុក

65

កំពង់ចាម៖ អភិបាលនៃគណៈអភិបាល​ខេត្តកំពង់ចាម លោក​ គួច ចំរើន កាលពីល្ងាច​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៩ បានអញ្ជើញចូលរួមពិសាអាហារសាមគ្គីជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ដឹកនាំដោយលោកស្រី JOSY CHAMBON ដែលបាននិងកំពុងជួយ​ពិនិត្យ​ព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋចំនួន​៥ស្រុកនៅក្នុងខេត្តកំពង់ចាម​ ។

ប្រជាពលរដ្ឋចំនួន​៥ស្រុកដែលទទួលការពិនិត្យ​និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង រួមមាន៖​ ស្រុក​កោះសូទិន​ ស្រុកកំពង់សៀម​ ស្រុកព្រៃឈរ​ ស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ក្នុងខេត្តកំពង់ចាម​ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

លោក​អភិបាលខេត្ត ក្នុងឱកាសនោះបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង​ ដែលបានសហការជាមួយមន្ទីរសុខាភិបាលខេត្ត​ ក្នុងការព្យាបាលជូនប្រជាពលរដ្ឋ និងជាពិសេសអាជ្ញាធរដែនដីបានផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋដើម្បីអោយពួកគាត់បានមកធ្វើការព្យាបាលជំងឺដោយឥតគិតថ្លៃ​។

គួរ​បញ្ជាក់​ផង​ដែរថា​​ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩​ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ​សរុប​ចំនួន​​៤១​នាក់​ អ្នកបកប្រែ​១០នាក់​ បាននឹងកំពុងធ្វើការពិនិត្យ​ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ រយៈពេល​៥ថ្ងៃ​​ ចំនួន៥ទីតាំងព្រមៗគ្នា​  គឺ១.នៅកោះប៉ែន  ២.នៅហាន់ជ័យ ស្រុកកំពង់សៀម  ៣.នៅជ្រៃវៀន ស្រុកព្រៃឈរ  ៤.នៅដូនធី ស្រុកចំការលើ និង៥. នៅទីរួមស្រុកស្ទឹងត្រង់៕

 

អត្ថបទដែលជាប់ទាក់ទង