ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ពីឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ន អាវុធចំនួន៨១ដើម រួមនឹងអាវុធគ្រឿងផ្ទុះ ផ្សេងៗ យករក្សាទុកនៅស្នងការខេត្តកណ្តាល

52


កណ្តាល៖ លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន បានឲ្យដឹងថា ចាប់ពីឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ន ​រួមមានអាវុធចំនួន៨១ដើម រួមជាមួយអាវុធគ្រឿងផ្ទុះ និងជាតិពុល​​​​គ្រប់ប្រភេទ​ត្រូវបានប្រមូលពី​​​​​​អធិការដ្ឋាននគបាលក្រុង ស្រុកទាំង១១ ត្រូវយកមកប្រគល់ជូនដើម្បីរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានចូលរួមពិធីបង្វែរ អាវុធគ្រឿងផ្ទុះ និងគ្រាប់ររំសេវ​ ដែលបានរឹបអូស តាមអំណាចសាលក្រម​ ឬសាលដីកា ចាប់ពីឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ន ​រួមមានអាវុធចំនួន៨១ដើម​ គ្រាប់កាំភ្លើងM16 ចំនួន៣១ដើម បង់​M16ចំនួន៣ គ្រាប់កាំភ្លើងAKចំនួន៥៥ សម្បកកាទូសចំនួន១០​ ដើម្បីយកមកគ្រប់គ្រង នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការចូលរួម​​ពីលោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា អមសាលាដំបូង លោកស្នងការរងទទួលផែនការងារអាវុធ គ្រឿងផ្ទុះ និងអគ្គិភ័យ លោកនាយ នាយរងការិយាល័យគ្រប់គ្រង អាវុធគ្រឿងផ្ទុះ និងជាតិពុល​​​​​​​​​​​ លោកអធិការនគបាលក្រុង ស្រុកទាំង១១។

អត្ថបទដែលជាប់ទាក់ទង