ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មកដល់ទៀតហើយ! ឱកាសការងារចំនួន៨៣២កន្លែង នឹងទទួលស្វាគមន៍លោកអ្នក នៅចុងខែមករានេះ

64


ឱកាសការងារ ចំនួន៨៣២ កន្លែងបន្ថែមទៀតហើយ បាននឹងរង់ចាំទទួលស្វាគមន៍អស់លោកអ្នក សិស្ស-និស្សិត ដែលកំពុងស្វែងរកការងារ និងចង់ផ្លាស់ប្តូរការងារថ្មី ពីក្រុមហ៊ុ ចំនួន១០ សម្រាប់វេទិកាការងារ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ រួមមាន៖ ក្រុមហ៊ុន Express Food Group Co.,Ltd.(EFG), អាស៊ីវេរលុយ(ASIA WEI LUY), Click, Park Cafe, ម៉ីង វួយ គ្រុប(MW GROUP), THALIAS, THF&B, ប៊ុណ្ណា រៀលធី គ្រុប, NAGAWORLD, PH Property ដែលក្រុមហ៊ុនទាំង១០នេះ នឹងមានវត្តមាន នៅក្នុងកម្មវិធីវេទិកាការងារប្រចាំខែមករា របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់ជាមួយអ្នកតំណាងមកពីបណ្តាក្រុមហ៊ុន ចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ដើម្បីផ្តល់ភាពងាយស្រួល និងកាត់បន្ថយការចំណាយសម្រាប់យុវជន អ្នកស្វែងរកការងារ ក្នុងការដាក់ពាក្យស្វែងរកការងារ ក្នុងប្រទេស ក៏ដូចជានិយោជក ដែលត្រូវការជ្រើសរើសបុគ្គលិក ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំកម្មវិធី វេទិកាការងារប្រចាំខែ និងកិច្ចសម្ភាសការងារ នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ និងខេត្ត។

អាស្រ័យហេតុនេះ សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម អាចទទួលបានសេវា ផ្តល់ជូនដោយរាជរដ្ឋាភិបាល ដោយមិនគិតកម្រៃ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ www.facebook.com/neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕

អត្ថបទដែលជាប់ទាក់ទង